ពាក្យផ្តើម


ខ្ញុំ​ព្រះករុណា​អាត្មាភាព​ឈ្មោះ​ ​យ័ញ មិញ គឿង ​បួស​នៅ​ វត្ត​រាជៈ​កុសល​បំពេញ​ជ័យ​"​ស្វាយ​"​ ​ភូមិ​ស៊ឺង​ទៀង​ ​និគម​សុ​ក​ស៊ឺង​ ​ស្រុក​ហង​ដឹក​ ​ខេត្ត​គៀង​យ៉ាង​។​ ​

​កាលដែល​ខ្ញុំ​រៀន​បាលី​ទីពីរ​នៅ​វត្ត​ស្វាយ​ ​ខ្ញុំ​បាន​តាំងចិត្ត​ថា​ ​ថ្ងៃក្រោយ​បើ​មានឱកាស​ខ្ញុំ​នឹង​ជាវ​ព្រះ​ត្រៃបិដក​ដំ​កល់​ទុក​ក្នុង​វត្ត​សម្រាប់​ព្រះសង្ឃ​សិក្សា​និង​ស្រាវជ្រាវ​ ​។​ ​កន្លងទៅ​ជា​យូរឆ្នាំ​មក​ ​ក្តី​ប្រាថ្នា​របស់ខ្ញុំ​មិនទាន់​ក្លាយទៅជា​ការពិត​ ​ហើយ​ខ្ញុំ​ក៏​មិនដែល​ប្រាប់​ដល់​អ្នកណា​ដែរ​ ​។​ ​ខ្ញុំ​បាន​អាន​ព្រះ​ត្រែ​បិដក​លើ​គេហ​ទំ​ព័រ​ផ្សេង​ៗ​ ​ឃើញថា​មិនសូវ​សំបូរ​បែប​ ​អំពី​ការ​រាវរក​តាម​ពាក្យគន្លឹះ​ ​។​ ​ពេលនោះ​គំនិត​ចាស់​របស់ខ្ញុំ​ក៏​កើតឡើង​ ​ខ្ញុំ​យល់ឃើញ​ថា​៖​ ​បើសិនជា​យើង​ធ្វើ​របៀប​ស្វែងរក​តាម​ពាក្យគន្លឹះ​ផង​ ​តាម​មាតិកា​ផង​ ​នឹង​ងាយស្រួល​ដល់​អ្នកអាន​ ​អ្នកស្រាវជ្រាវ​ ​ក៏ដូចជា​អ្នក​សិក្សា​ព្រះ​ត្រៃបិដក​មិនខាន​ ​ខ្ញុំ​ក៏​សម្រេចចិត្ត​បង្កើត​គេហទំព័រ​ឡើង​បាន​ជារូបរាង​ដូចដែល​ញាតិមិត្ត​បានឃើញ​នេះ​ ​។​ ​

​ខ្ញុំ​សង្ឃឹមថា​ ​គេហទំព័រ​នេះ​ជា​ប្រភព​មួយ​ដែល​អាច​ផ្ដល់​ចំណេះដឹង​ដល់​ពុទ្ធសាសនិក​ ​និង​អ្នក​សិក្សា​ព្រះពុទ្ធ​សាសនា​ ​ព្រោះ​នេះ​ជា​ព្រះពុទ្ធ​វាច​នៈ​ដែល​បាន​ចម្លង​ចាក​គម្ពីរ​បិដក​ ​ជាគោល​អាង​មួយ​ក្នុង​ព្រះពុទ្ធ​សាសនា​ ​។​ ​

​ខ្ញុំ​ព្រះករុណា​អាត្មាភាព​សូម​អរព្រះគុណ​ ​និង​អរគុណ​ដល់​ញាតិមិត្ត​ទាំងឡាយ​ដែល​បាន​ជួយ​វាយ​ចម្លង​អក្សរ​ ​ពិនិត្យ​អក្ខរា​វិរុទ្ធ​ ​ផ្ទៀង​អត្ថបទ​តាមច្បាប់​ដើម​នៃ​គម្ពីរ​បិដក​ ​។​ ​អាត្មាភាព​សូម​ថ្លែងអំណរគុណ​ជាពិសេស​ដល់​ឧបាសិកា​ ​ម៉ម​ ​នរម​ ​ដែល​បាន​ផ្ញើ​ប្រគេន​ទិន្នន័យ​ព្រះ​ត្រៃបិដក​មក​អាត្មា​ ​។​ ​

​តំណ​ភ្ជាប់​ខាងក្រោម​នេះ​ជា​ព្រះ​ត្រៃបិដក​អេឡិចត្រូនិក​(​.​pdf​)​ដែ​លបានស្កែ​នដោយ​គេហទំព័រ​ ​ ៥០០០ ឆ្នាំ ​ ​មាន​គ្រប់១១០ភាគ​ ​ញាតិមិត្ត​អាច​ទាញ​យក​ដើម្បី​អាន​ ​និង​ចែក​ជា​ធម្មទាន​តាមដែល​ត្រូវការ​ ​។​
« http://www.mediafire.com/?4yyqhp6n77ij6 »

ជាទីបញ្ចប់​ ​មហាកុសល​ទាំងឡាយ​ ​សូម​ចែក​ជូន​ដល់​អ្នកបម្រើ​ការ​ក្នុង​ព្រះពុទ្ធ​សាសនា​ ​ឱ្យ​បាន​ភាគ​ផល​ស្មើរ​ៗ​គ្នា​ ​ជួប​តែ​សេចក្ដីសុខ​ ​និង​សេចក្ដីចម្រើន​កុំបី​អាក់ខាន​ឡើយ​ ​។​

សូមអរព្រះគុណ និងអរគុណ !
ភិក្ខុ គុណឃោសោ យ័ញ មិញ គឿង