ព្រះត្រៃបិដក ភាគ ០១

បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ ​ឲ្យអស់​រលីង​ ​ដូចជា​ដើមត្នោត​ ​ដែលគេ​ក្របែល​គាស់រំលើង​ ​ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ហើយ​ ​ឲ្យ​ជា​ធម៌​លែង​មានកំណើត​តទៅ​ខាងមុខ​ទៀតហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ដែល​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​មនុស្សឥតកំណើត​នោះ​ ​គឺ​ត្រូវ​ត្រង់​ហេតុនេះ​ឯង​ ​ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ​ ​ដែល​អ្នកឯង​និយាយ​សំដៅ​នោះ​ទេ​ ​។​
 [​៣​]​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូចជា​ពងមាន់​ទាំងឡាយ៨ក្តី​ ​១០ក្តី​ ​១២ក្តី​ ​ពងមាន់​ទាំងនោះ​ ​គឺ​មេមាន់​ក្រាប​ដោយ​ប្រពៃ​ហើយ​ ​ធ្វើឲ្យ​កក់ក្តៅ​ដោយ​ប្រពៃ​ហើយ​ ​ឲ្យ​ចាប់​ក្លិន​វា​ជា​មេ​ដោយ​ប្រពៃ​ហើយ​ ​(​លុះដល់​វេលា​ញាស់​)​ ​ក៏​បណ្តា​កូនមាន់​ទាំងនោះ​ ​កូនមាន់​ណា​ ​ទំ​លាយ​សម្បកពង​ ​ដោយ​ចុង​ក្រចកជើង​ ​ឬ​ដោយ​ចុង​ចំពុះ​ ​ហើយ​ញាស់​ចេញ​មក​ដោយ​ស្រួល​មុនគេ​បំផុត​ ​បើដូច្នេះ​ ​តើ​អ្នកផង​គួរ​ហៅ​កូនមាន់​នោះ​ថា​ ​កូនច្បង​ ​ឬ​កូនពៅ​ហ៏​ ​។​ ​ព្រាហ្មណ៍​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​(​កូនមាន់​នោះ​)​ ​គេ​គួរ​ហៅថា​ ​កូនច្បង​ ​ព្រោះ​វា​ជា​បង​គេ​បំផុត​ ​។​ ​ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​កាលបើ​ពពួកសត្វ​ ​ដូចជា​ពងមាន់​ ​កើត​ហើយ​ ​មាន​អវិជ្ជា​គឺ​សេចក្តី​ល្ងង់​ ​ដូចជា​សម្បកពង​កំពុង​រួបរឹត​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636774005913743995
ទៅកាន់ទំព័រ៖