ព្រះត្រៃបិដក ភាគ ០១

(​តាម​ទ្វារ​មគ្គ​របស់​ស្រី​)​ ​គ្មាន​ស្រោម​ទ្រនាប់​ក្តី​ ​អង្គជាត​(​របស់​ភិក្ខុ​)​ ​មាន​ស្រោម​ទ្រនាប់​ ​(​តាម​ទ្វារ​មគ្គ​របស់​ស្រី​)​ ​មាន​ស្រោម​ទ្រនាប់​ក្តី​ ​អង្គជាត​ ​(​របស់​ភិក្ខុ​)​ ​គ្មាន​ស្រោម​ទ្រនាប់​ ​(​តាម​ទ្វារ​មគ្គ​របស់​ស្រី​)​ ​គ្មាន​ស្រោម​ទ្រនាប់​ក្តី​។​ ​បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ស្ថិតនៅ​ ​(​ក្នុង​ទ្វារ​មគ្គ​នោះ​)​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​(​បើ​ភិក្ខុ​នោះ​)​ ​មិន​ត្រេកអរ​ទេ​ ​ក៏​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​ ​នាំ​យក​អមនុស្ស​ស្រី​។​បេ​។​ ​តិរច្ឆាន​ញី​ ​មនុស្ស​មាន​ភេទ​ពីរ​ ​អមនុស្ស​មាន​ភេទ​ពីរ​ ​តិរច្ឆាន​មាន​ភេទ​ពីរ​ ​មកកាន់​សំណាក់​ភិក្ខុ​(​១រូប​)​ ​ហើយ​បញ្ចូល​អង្គជាត​ ​(​របស់​ភិក្ខុ​)​ ​ដែល​គ្មាន​ស្រោម​ទ្រនាប់​ទៅតាម​ទ្វារ​វច្ចមគ្គ​ ​ឬ​ទ្វារ​បស្សាវមគ្គ​ ​ឬ​ទ្វារ​មុខមគ្គ​ ​(​របស់​ជន​ទាំងនោះ​)​ ​ដែល​មាន​ស្រោម​ទ្រនាប់​ក្តី​ ​អង្គជាត​ភិក្ខុ​មាន​ស្រោម​ទ្រនាប់​ ​(​តាម​ទ្វារ​មគ្គ​របស់​ជន​ទាំងនោះ​)​ ​គ្មាន​ស្រោម​ទ្រនាប់​ក្តី​ ​អង្គជាត​ ​(​របស់​ភិក្ខុ​)​ ​ដែល​មាន​ស្រោម​ទ្រនាប់​ ​(​តាម​ទ្វារ​មគ្គ​របស់​ជន​ទាំងនោះ​)​ ​ដែល​មាន​ស្រោម​ទ្រនាប់​ក្តី​ ​អង្គជាត​(​របស់​ភិក្ខុ​)​ ​ដែល​គ្មាន​ស្រោម​ទ្រនាប់​ ​(​តាម​ទ្វារ​មគ្គ​របស់​ជន​ទាំងនោះ​)​ ​ដែល​គ្មាន​ស្រោម​ទ្រនាប់​ក្តី​។​ ​បើ​ភិក្ខុ​នោះ​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636774068965930374
ទៅកាន់ទំព័រ៖