ព្រះត្រៃបិដក ភាគ ០១
ត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។ ពួកភិក្ខុជាសត្រូវ នាំយកតិរច្ឆានមានភេទពីរ ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលភ្លេចស្មារតីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី។បេ។ ត្រូវអាបត្តិបារាជិក ។បេ។ ពួកភិក្ខុជាសត្រូវនាំយកតិរច្ឆានមានភេទពីរដែលស្លាប់ហើយសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច) មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត (របស់ភិក្ខុ) ដែលគ្មានស្រោមទ្រនាប់ តាមទ្វារវច្ចមគ្គក្តី។បេ។ តាមទ្វារមុខមគ្គក្តី (របស់តិរច្ឆានមានភេទពីរ) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់ តាមទ្វារមគ្គ (របស់តិរច្ឆានមានភេទពីរ) ដែលគ្មានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) មានស្រោមទ្រនាប់តាមទ្វារមគ្គ (របស់តិរច្ឆានមានភេទពីរ) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត
ID: 636774070195780717
ទៅកាន់ទំព័រ៖