ព្រះត្រៃបិដក ភាគ ០១

(​របស់​ភិក្ខុ​)​ ​គ្មាន​ស្រោម​ទ្រនាប់​ ​តាម​ទ្វារ​មគ្គ​ ​(​របស់​តិរច្ឆាន​មាន​ភេទ​ពីរ​)​ ​ដែល​គ្មាន​ស្រោម​ទ្រនាប់​ក្តី​។​ ​បើ​ភិក្ខុ​នោះ​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ​ ​(​ក្នុង​ទ្វារ​មគ្គ​)​ ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​(​បើ​ភិក្ខុ​នោះ​)​ ​មិន​ត្រេកអរ​ទេ​ ​ក៏​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​មនុស្ស​ខ្ទើយ​ ​អមនុស្ស​ខ្ទើយ​ ​តិរច្ឆាន​ខ្ទើយ​ ​មនុស្ស​ប្រុស​ ​អមនុស្ស​ប្រុស​ ​តិរច្ឆាន​ឈ្មោល​ ​មកកាន់​សំណាក់​ភិក្ខុ​(​១រូប​)​ ​ហើយ​បញ្ចូល​អង្គជាត​ ​(​របស់​ភិក្ខុ​នោះ​)​ ​ដែល​គ្មាន​ស្រោម​ទ្រនាប់​តាម​ទ្វារ​វច្ចមគ្គ​ក្តី​។​បេ​។​ ​តាម​ទ្វារ​មុខមគ្គ​ក្តី​ ​(​របស់​ជន​ទាំងនោះ​)​ ​ដែល​មាន​ស្រោម​ទ្រនាប់​ក្តី​ ​អង្គជាត​ ​(​របស់​ភិក្ខុ​)​ ​ដែល​មាន​ស្រោម​ទ្រនាប់​ ​(​តាម​ទ្វារ​មគ្គ​របស់​ជន​ទាំងនោះ​)​ ​ដែល​គ្មាន​ស្រោម​ទ្រនាប់​ក្តី​ ​អង្គជាត​ ​(​របស់​ភិក្ខុ​)​ ​ដែល​មាន​ស្រោម​ទ្រនាប់​ ​(​តាម​ទ្វារ​មគ្គ​របស់​ជន​ទាំងនោះ​)​ ​ដែល​មាន​ស្រោម​ទ្រនាប់​ក្តី​ ​អង្គជាត​ ​(​របស់​ភិក្ខុ​)​ ​ដែល​គ្មាន​ស្រោម​ទ្រនាប់​ ​(​តាម​ទ្វារ​មគ្គ​របស់​ជន​ទាំងនោះ​)​ ​ដែល​គ្មាន​ស្រោម​ទ្រនាប់​ក្តី​។​ ​បើ​ភិក្ខុ​នោះ​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ​ ​(​ក្នុង​ទ្វារ​មគ្គ​នោះ​)​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636774070494967830
ទៅកាន់ទំព័រ៖