ព្រះត្រៃបិដក ភាគ ០១

បន្ថយ​ចេញ​ក្តី​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​(​បើ​ភិក្ខុ​នោះ​)​ ​មិន​ត្រេកអរ​ទេ​ ​ក៏​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​តិរច្ឆាន​ឈ្មោល​ដែល​នៅ​ភ្ញាក់​ដឹងខ្លួន​ក្តី​ ​ដែល​កំពុង​ដេកលក់​ក្តី​ ​ដែល​ស្រវឹង​ក្តី​ ​ដែល​ឆ្កួត​ក្តី​ ​ដែល​ភ្លេចស្មារតី​ក្តី​ ​ដែល​ស្លាប់​ហើយ​សត្វ​មិនទាន់​ស៊ី​ក្តី​ ​ដែល​ស្លាប់​ហើយ​ ​សត្វ​មិនទាន់​ស៊ី​ដោយ​ច្រើន​ក្តី​។​បេ​។​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​តិរច្ឆាន​ឈ្មោល​ដែល​ស្លាប់​ហើយ​សត្វ​ស៊ី​ហើយ​ ​ដោយ​ច្រើន​ ​(​នៅសល់​បន្តិចបន្តួច​)​ ​មកកាន់​សំណាក់​ភិក្ខុ​(​១រូប​)​ ​ហើយ​បញ្ចូល​អង្គជាត​ ​(​របស់​ភិក្ខុ​)​ ​ដែល​ឥត​ស្រោម​ទ្រនាប់​ទៅតាម​ទ្វារ​វច្ចមគ្គ​ក្តី​។​បេ​។​ ​តាម​ទ្វារ​មុខមគ្គ​ក្តី​ ​(​របស់​តិរច្ឆាន​ឈ្មោល​)​ ​ដែល​មាន​ស្រោម​ទ្រនាប់​ក្តី​ ​អង្គជាត​(​របស់​ភិក្ខុ​)​ ​ដែល​មាន​ស្រោម​ទ្រនាប់​តាម​ទ្វារ​មគ្គ​តិរច្ឆាន​ឈ្មោល​ដែល​គ្មាន​ស្រោម​ទ្រនាប់​ ​ក្តី​ ​អង្គជាត​(​របស់​ភិក្ខុ​)​ដែល​មាន​ស្រោម​ទ្រនាប់​តាម​ទ្វារ​មគ្គ​ ​(​របស់​តិរច្ឆាន​ឈ្មោល​)​ដែល​មាន​ស្រោម​ទ្រនាប់​ក្តី​ ​អង្គជាត​(​របស់​ភិក្ខុ​)​ ​ដែល​គ្មាន​ស្រោម​ទ្រនាប់​តាម​ទ្វារ​មគ្គ​ ​(​របស់​តិរច្ឆាន​ឈ្មោល​ដែល​គ្មាន​ស្រោម​ទ្រនាប់​ក្តី​។​ ​បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636774070863478908
ទៅកាន់ទំព័រ៖