ព្រះត្រៃបិដក ភាគ ០១
ដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ) ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ។បេ។ (បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។
[៤២] ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់មនុស្សស្រី (ម្នាក់) ហើយបញ្ចូលទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ(របស់ស្រីនោះ) ឲ្យចូលទៅដោយអង្គជាត (របស់ភិក្ខុនោះ)។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក។បេ។ (បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ(១រូប) មកកាន់សំណាក់មនុស្សស្រី (ម្នាក់) ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលភ្លេចស្មារតីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី។បេ។ ត្រូវអាបត្តិបារាជិក។បេ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់មនុស្សស្រីដែលស្លាប់ហើយសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច) ហើយញុំាងទ្វារ
ID: 636774071365667631
ទៅកាន់ទំព័រ៖