ព្រះត្រៃបិដក ភាគ ០១

វច្ចមគ្គ​ ​ឬ​ទ្វារ​បស្សាវមគ្គ​ ​ឬ​ទ្វារ​មុខមគ្គ​ ​(​របស់​ស្រី​នោះ​)​ ​ឲ្យ​ចូល​ទៅ​ដោយ​អង្គជាត​ ​(​របស់​ភិក្ខុ​នោះ​)​។​ ​បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ​ ​(​ក្នុង​ទ្វារ​មគ្គ​នោះ​)​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​(​បើ​ភិក្ខុ​)​ ​មិន​ត្រេកអរ​ទេ​ ​ក៏​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​ភិក្ខុ​ ​(​១រូប​)​ ​មកកាន់​សំណាក់​អមនុស្ស​ស្រី​។​បេ​។​ ​តិរច្ឆាន​ញី​ ​មនុស្ស​មាន​ភេទ​ពីរ​ ​អមនុស្ស​មាន​ភេទ​ពី​ ​តិរច្ឆាន​មាន​ភេទ​ពីរ​ ​មនុស្ស​ខ្ទើយ​ ​អមនុស្ស​ខ្ទើយ​ ​តិរច្ឆាន​ខ្ទើយ​ ​មនុស្ស​ប្រុស​ ​អមនុស្ស​ប្រុស​ ​តិរច្ឆាន​ឈ្មោល​ ​ហើយ​ញុំាង​ទ្វា​វច្ចមគ្គ​ ​ឬ​ទ្វារ​មុខមគ្គ​ ​(​របស់​ជន​ទាំងនោះ​)​ ​ឲ្យ​ចូល​ទៅ​ដោយ​អង្គជាត​ ​(​របស់​ភិក្ខុ​នោះ​)​ ​។​ ​បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ​ ​(​ក្នុង​ទ្វារ​មគ្គ​នោះ​)​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​(​បើ​ភិក្ខុ​)​ ​មិន​ត្រេកអរ​ទេ​ ​ក៏​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​ភិក្ខុ​(​១រូប​)​ ​មកកាន់​សំណាក់​តិរច្ឆាន​ឈ្មោល​ ​ដែល​នៅ​ភ្ញាក់​ដឹងខ្លួន​ក្តី​ ​ដែល​កំពុង​ដេកលក់​ក្តី​ ​ដែល​ស្រវឹង​ក្តី​ ​ដែល​ឆ្កួត​ក្តី​ ​ដែល​ភ្លេចស្មារតី​ក្តី​ ​ដែល​ស្លាប់​ហើយ​សត្វ​មិនទាន់​ស៊ី​ក្តី​ ​ដែល​ស្លាប់​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636774071699886747
ទៅកាន់ទំព័រ៖