ព្រះត្រៃបិដក ភាគ ០១

ហើយ​សត្វ​មិនទាន់​ស៊ី​ដោយ​ច្រើន​ក្តី​។​បេ​។​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​ភិក្ខុ​ ​(​១រូប​)​ ​មកកាន់​សំណាក់​តិរច្ឆាន​ឈ្មោល​ ​ដែល​ស្លាប់​ហើយ​សត្វ​ស៊ី​ហើយដោយ​ច្រើន​ ​(​នៅសល់​បន្តិចបន្តួច​)​ ​ហើយ​ញុំាង​ទ្វារ​វច្ចមគ្គ​ ​ឬ​ទ្វារ​មុខមគ្គ​ ​(​របស់​តិរច្ឆាន​ឈ្មោល​នោះ​)​ ​ឲ្យ​ចូល​ទៅ​ដោយ​អង្គជាត​ ​(​របស់​ភិក្ខុ​នោះ​)​។​ ​បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ​ ​(​ក្នុង​ទ្វារ​មគ្គ​នោះ​)​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​(​បើ​ភិក្ខុ​)​ ​មិន​ត្រេកអរ​ទេ​ ​ក៏​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​
 [​៤៣​]​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​ភិក្ខុ​ ​(​១រូប​)​ ​មកកាន់​សំណាក់​មនុស្ស​ស្រី​ ​(​ម្នាក់​)​ ​ហើយ​ញុំាង​ទ្វារ​វច្ចមគ្គ​ ​ឬ​ទ្វារ​បស្សាវមគ្គ​ ​ឬ​ទ្វារ​មុខមគ្គ​(​របស់​ស្រី​នោះ​)​ ​ដែល​គ្មាន​ស្រោម​ទ្រនាប់​ ​ឲ្យ​ចូល​ទៅ​ដោយ​អង្គជាត​ ​(​របស់​ភិក្ខុ​នោះ​)​ ​ដែល​មាន​ស្រោម​ទ្រនាប់​ក្តី​ ​ទ្វារ​មគ្គ​របស់​ស្រី​ដែល​មាន​ស្រោម​ទ្រនាប់​ ​អង្គជាត​(​របស់​ភិក្ខុ​)​ ​ដែល​គ្មាន​ស្រោម​ទ្រនាប់​ក្តី​ ​ទ្វារ​មគ្គ​(​របស់​ស្រី​)​ ​មាន​ស្រោម​ទ្រនាប់​ ​អង្គជាត​ ​(​របស់​ភិក្ខុ​)​ ​មាន​ស្រោម​ទ្រនាប់
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636774072089019004
ទៅកាន់ទំព័រ៖