ព្រះត្រៃបិដក ភាគ ០១

នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ​ ​(​ក្នុង​ទ្វារ​មគ្គ​នោះ​)​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​(​បើ​ភិក្ខុ​)​ ​មិន​ត្រេកអរ​ទេ​ ​ក៏​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​នាំ​យក​ភិក្ខុ​ ​(​១រូប​)​ ​មកកាន់​សំណាក់​អមនុស្ស​ស្រី​។​បេ​។​ ​តិរច្ឆាន​ញី​ ​មនុស្ស​មាន​ភេទ​ពីរ​ ​អមនុស្ស​មាន​ភេទ​ពីរ​ ​តិរច្ឆាន​មាន​ភេទ​ពីរ​ ​មនុស្ស​ខ្ទើយ​ ​អមនុស្ស​ខ្ទើយ​ ​តិរច្ឆាន​ខ្ទើយ​ ​មនុស្ស​ប្រុស​ ​អមនុស្ស​ប្រុស​ ​តិរច្ឆាន​ឈ្មោល​ ​ហើយ​ញុំាង​ទ្វារ​វច្ចមគ្គ​ ​ឬ​ទ្វារ​មុខមគ្គ​(​របស់​ជន​ទាំងនោះ​)​ ​ដែល​គ្មាន​ស្រោម​ទ្រនាប់​ ​ឲ្យ​ចូល​ទៅ​ដោយ​អង្គជាត​ ​(​របស់​ភិក្ខុ​នោះ​)​ ​ដែល​មាន​ស្រោម​ទ្រនាប់​ក្តី​ ​ទ្វារ​មគ្គ​(​របស់​ជន​ទាំងនោះ​)​ ​មាន​ស្រោម​ទ្រនាប់​ ​អង្គជាត​(​របស់​ភិក្ខុ​)​ ​គ្មាន​ស្រោម​ទ្រនាប់​ក្តី​ ​ទ្វារ​មគ្គ​(​របស់​ជន​ទាំងនោះ​)​ ​មាន​ស្រោម​ទ្រនាប់​ ​អង្គជាត​(​របស់​ភិក្ខុ​)​ ​មាន​ស្រោម​ទ្រនាប់​ក្តី​ ​ទ្វារ​មគ្គ​(​របស់​ជន​ទាំងនោះ​)​ ​គ្មាន​ស្រោម​ទ្រនាប់​ ​អង្គជាត​(​របស់​ភិក្ខុ​)​ ​គ្មាន​ស្រោម​ទ្រនាប់​ក្តី​។​ ​បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ​ ​(​ក្នុង​ទ្វារ​មគ្គ​នោះ​)​ក្តី​ ​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636774072862163226
ទៅកាន់ទំព័រ៖