ព្រះត្រៃបិដក ភាគ ០១
(បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់តិរច្ឆានឈ្មោល ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលភ្លេចស្មារតីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី។បេ។ ត្រូវអាបត្តិបារាជិក។បេ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់តិរច្ឆានឈ្មោលដែលស្លាប់ហើយសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច) ហើយញុំាងទ្វារវច្ចមគ្គ ឬទ្វារមុខមគ្គ (របស់តិរច្ឆានឈ្មោល) ដែលគ្មានស្រោមទ្រនាប់ ឲ្យចូលទៅដោយអង្គជាត (របស់ភិក្ខុ) មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់តិរច្ឆានឈ្មោល) មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់តិរច្ឆានឈ្មោល) មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់តិរច្ឆានឈ្មោល) គ្មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ក្តី។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ។បេ។ (បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។
ID: 636774073257715850
ទៅកាន់ទំព័រ៖