ព្រះត្រៃបិដក ភាគ ០១

 [​៤៤​]​ ​ពួក​ភិក្ខុ​ជាស​ត្រូវ​ដែល​បាន​សំដែង​ហើយដោយ​ពិស្តារ​យ៉ាងណា​ ​ពួក​ស្តេច​ជាស​ត្រូវ​ក្តី​ ​ពួក​ចោរ​ជាស​ត្រូវ​ក្តី​ ​ពួក​អ្នកលេង​ជាស​ត្រូវ​ក្តី​ ​ពួក​សត្រូវ​អ្នក​ពុះ​ទ្រូង​អារ​យក​បេះដូង​ក្តី​ ​បណ្ឌិត​គប្បី​ពោល​ឲ្យ​ពិស្តារ​យ៉ាងនោះ​ដែរ​ចុះ​។​ ​
​[​៤៥​]​ ​ភិ​ក្ខុញុំាង​មគ្គ​ឲ្យ​ចូល​ទៅ​ដោយ​មគ្គ​(​១​)​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិ​ក្ខុញុំាង​អម​គ្គ​ឲ្យ​ចូល​ទៅ​ដោយ​មគ្គ​(​២​)​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិ​ក្ខុញុំាង​មគ្គ​ឲ្យ​ចូល​ទៅ​ដោយ​អម​គ្គ​(​៣​)​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិ​ក្ខុញុំាង​អម​គ្គ​ឲ្យ​ចូល​ទៅ​ដោយ​អម​គ្គ​(​៤​)​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​
 [​៤៦​]​ ​ភិក្ខុ​សេព​មេថុនធម្ម​នឹង​ភិក្ខុ​ផងគ្នា​ដែល​កំពុង​ដេកលក់​ ​បើ​ភិក្ខុ​នោះ​ភ្ញាក់​ឡើង​ហើយ​ត្រេកអរ​ដែរ​ ​សង្ឃ​ត្រូវឲ្យ​វិនាស​ ​(​គឺ​ត្រូវ​ផ្សឹក​ចេញ​)​ទាំងពីរ​រូប​។​ ​បើ​ភិក្ខុ​នោះ​ភ្ញាក់​ឡើង​ ​ហើយ​មិន​ត្រេកអរ​ទេ​ ​សង្ឃ​ត្រូវឲ្យ​វិនាស​តែ​ភិក្ខុ​ដែល​ប្រទូស្ត​ ​(​គឺ​ភិក្ខុ​អ្នក​សេព​នោះ​)​។​ ​ភិក្ខុ​សេព​មេថុនធម្ម​នឹង​សាមណេរ​ដែល​កំពុង​ដេកលក់​ ​បើ​សាមណេរ​នោះ​ភ្ញាក់​ឡើង​ ​
​(​១​)​ ​គឺ​ភិ​ក្ខុញុំាង​អង្គជា​តិ​របស់​ខ្លួន​ឲ្យ​ចូល​ទៅតាម​ទ្វារ​មគ្គ​ទាំង៣​ ​ទ្វារ​មគ្គ​ណាមួយ​។​ ​(​២​)​ ​គឺ​បញ្ចូល​អង្គជាត​ទៅតាម​ទ្វា​មគ្គ​ ​ហើយ​បន្ថយ​អង្គជាត​ចេញ​តាម​មុខ​ដំបៅ​ដែល​មាន​ជុំវិញ​ទ្វារ​មគ្គ​នោះ​។​ ​(​៣​)​ ​គឺ​បញ្ចូល​អង្គជាត​ទៅតាម​មុខ​ដំបៅ​ ​ហើយ​បន្ថយ​ចេញតាមទ្វារ​មគ្គ​វិញ​។​ ​(​៤​)​ ​​គឺ​បញ្ចូល​អង្គជាត​ទៅតាម​មុខ​ដំបៅ​មួយ​ ​ហើយ​បន្ថយ​ចេញ​តាម​មុខ​ដំបៅ​ផ្សេង​វិញ​។​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636774075843513749
ទៅកាន់ទំព័រ៖