ព្រះត្រៃបិដក ភាគ ០១
ហើយត្រេកអរដែរ សង្ឃត្រូវឲ្យវិនាសទាំងពីររូប។ បើសាមណេរនោះភ្ញាក់ឡើង ហើយមិនត្រេកអរទេ សង្ឃត្រូវឲ្យវិនាសតែភិក្ខុដែលប្រទូស្ត។ សាមណេរសេពមេថុនធម្មនឹងភិក្ខុដែលកំពុងដេកលក់ បើភិក្ខុនោះភ្ញាក់ឡើងហើយត្រេកអរដែរ សង្ឃត្រូវឲ្យវិនាសទាំងពីររូប។ បើភិក្ខុនោះភ្ញាក់ឡើងហើយមិនត្រេកអរទេ សង្ឃត្រូវឲ្យវិនាសតែសាមណេរដែលប្រទូស្ត។ សាមណេរសេពមេថុនធម្មនឹងសាមណេរផងគ្នាដែលកំពុងដេកលក់ បើសាមណេរនោះភ្ញាក់ឡើងហើយត្រេកអរដែរ សង្ឃត្រូវឲ្យវិនាសទាំងពីររូប។ បើសាមណេរនោះភ្ញាក់ឡើងហើយមិនត្រេកអរទេ សង្ឃត្រូវឲ្យវិនាសតែសាមណេរដែលប្រទូស្ត។
[៤៧] អាបត្តិមិនមាន (ដល់ភិក្ខុ៥ពួក) គឺភិក្ខុមិនដឹង១ ភិក្ខុឆ្កួត១ ភិក្ខុមានចិត្តរវើរវាយ១ ភិក្ខុដែលវេទនាគ្របសង្កត់១ អាទិកម្មិកៈ (គឺភិក្ខុដើមបញ្ញត្តិ)១។
របៀបសំដែងអំពីអង្គជាត និងទ្វារមគ្គមានស្រោមទ្រនាប់ ចប់។
[៤៨] (មាតិកានុក្រម គឺបញ្ជីររឿងតាមលំដាប់ហូរហែ ដែលនឹងសំដែងតទៅដូចមានខាងក្រោមនេះគឺ)
រឿងស្វាញី រឿងពួកវជ្ជីបុត្តកភិក្ខុ រឿងភិក្ខុក្លែងភេទជាគ្រហស្ថ រឿងភិក្ខុអាក្រាត រឿងពួកភិក្ខុប្រព្រឹត្តតាមលទ្ធិតិរ្ថិយ
ID: 636774078177437242
ទៅកាន់ទំព័រ៖