ព្រះត្រៃបិដក ភាគ ០១

ត្រូវអាបត្តិ​ឡើយ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​៥៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ស្លៀក​ស្បូវ​ក្រង​។​បេ​។​ ​ស្លៀ​ក​សម្ព​ត់​សម្បកឈើ​ ​ស្លៀ​ក​សម្ព​ត់​ដែល​ត្បាញ​ជា​រូប​ផ្លែឈើ​ ​ស្លៀ​ក​សម្ព​ត់​ដែល​ត្បាញ​ដោយ​សក់​ ​ស្លៀ​ក​សម្ព​ត់​ដែល​ត្បាញ​ដោយ​រោម​កន្ទុយ​សត្វ​ ​ស្លៀ​ក​សម្ព​ត់​ដែល​ត្បាញ​ដោយ​ស្លាប​មៀម​ ​ស្លៀក​ស្បែក​ខ្លា​ដែល​នៅ​មាន​ទាំង​រោម​ទាំង​ក្រចក​ ​ហើយ​សេព​មេថុនធម្ម​ ​ដោយ​គិតថា​ ​កាលបើ​អញ​ធ្វើ​យ៉ាងនេះ​ ​អញ​នឹង​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​៥៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ ​បានឃើញ​នាង​ទារិកា​ម្នាក់​ដេក​នៅ​លើ​តាំង​ ​ក៏​មានចិត្ត​ត្រេកអរ​ ​ហើយ​យក​មេជើង​(​ខ្លួន​)​ ​ទៅ​រុក​បញ្ចូល​ចំ​អង្គជាត​នាង​ទារិកា​នោះ​។​ ​នាង​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស​។​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636774080492159637
ទៅកាន់ទំព័រ៖