ព្រះត្រៃបិដក ភាគ ០១

 [​៥៥​]​ ​សម័យ​នោះ​ឯង​ ​មាណព​ម្នាក់​មាន​សេចក្តី​ប្រតិព័ទ្ធ​ ​ចាប់ចិត្ត​នឹង​ឧប្បល​វណ្ណា​ភិក្ខុនី​។​ ​កាលដែល​ឧប្បល​វណ្ណា​ភិក្ខុនី​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ស្រុក​ ​មាណព​នោះ​ក៏​ចូល​ទៅ​ពួន​នៅក្នុង​កុដិ​តូច​ចាំ​។​ ​លុះដល់​ឧប្បល​វណ្ណា​ភិក្ខុនី​ត្រឡប់​មក​ពី​បិណ្ឌបាត​វិញ​ ​ឆាន់​រួចហើយ​ ​ក៏​លាង​ជើង​ហើយ​ចូល​ទៅ​ក្នុង​កុដិ​ ​អង្គុយ​នៅ​លើ​គ្រែ​។​ ​ខណៈនោះ​ ​មាណព​នោះ​ក៏​ស្ទុះ​មក​សង្គ្រុប​ឧប្បល​វណ្ណា​ភិក្ខុនី​ ​ហើយ​ប្រទូស្ត​។​ ​ឧប្បល​វណ្ណា​ភិក្ខុនី​ក៏​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុនី​ផងគ្នា​។​ ​ភិក្ខុនី​ទាំងឡាយ​ក៏​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​នាំ​សេចក្តី​នុ៎ះ​ទៅ​ក្រាបបង្គំទូល​ចំពោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧប្បល​វណ្ណា​មិន​ត្រូវអាបត្តិ​ទេ​ ​ព្រោះ​មិន​មាន​សេចក្តី​ត្រេកត្រអាល​ឡើយ​។​ ​
 [​៥៦​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ក្លាយ​ភេទ​ខ្លួន​ប្រែ​ទៅជា​ស្រី​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​ឧបជ្ឈាយ៍​នោះ​ដដែល​ ​និង​ឧបសម្បទា​នោះ​ដដែល​ ​និង​វស្សា​ទាំងនោះ​(​១​)​ ​
​(​១​)​ ​គឺ​ទ្រង់​អនុញ្ញាត​ ​មិនបាច់​ឲ្យ​សូម​ឧបជ្ឈាយ៍​ ​និង​ឧបសម្បទា​ជាថ្មី​ទៀត​ ​វស្សា​ក៏​មិនបាច់​ឲ្យ​រាប់​ជាថ្មី​ ​ត្រូវ​រាប់​តាំងពី​ឧបសម្បទា​ជា​ភិក្ខុ​នោះ​មក​ដដែល​។​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636774081045731299
ទៅកាន់ទំព័រ៖