ព្រះត្រៃបិដក ភាគ ០១
និងអនុញ្ញាតឲ្យនៅរួមជាមួយនឹងភិក្ខុនីទាំងឡាយ (ម្យ៉ាងទៀត) អាបត្តិណា ជារបស់ភិក្ខុដែលទួទៅដល់ភិក្ខុនីទាំងឡាយ តថាគតអនុញ្ញាតនូវអាបត្តិទាំងនោះ ដើម្បីឲ្យភិក្ខុដែលក្លាយភេទជាស្រីនោះនៅក្នុងសំណាក់ភិក្ខុនីទាំងឡាយ បាន អាបត្តិណាជារបស់ភិក្ខុដែលមិនទួទៅដល់ភិក្ខុនីទាំងឡាយ ភិក្ខុនីនោះមិនត្រូវអាបត្តិព្រោះអាបត្តិនោះឡើយ។ សម័យនោះឯង ភិក្ខុនី១រូប ក្លាយភេទខ្លួនទៅជាប្រុស។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវឧបជ្ឈាយ៍នោះដដែល និងឧបសម្បទានោះដដែល និងវស្សាទាំងនោះ និងអនុញ្ញាតឲ្យនៅរួមជាមួយនឹងភិក្ខុទាំងឡាយ អាបត្តិណាជារបស់ភិក្ខុនីដែលទួទៅដល់ភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវអាបត្តិទាំងនោះ ដើម្បីឲ្យភិក្ខុនីដែលក្លាយភេទខ្លួនជាប្រុសនោះនៅក្នុងសំណាក់ភិក្ខុ ទាំងឡាយបាន អាបត្តិណាជារបស់ភិក្ខុនីដែលមិនទួទៅដល់ភិក្ខុទាំងឡាយទេ (ភិក្ខុនីនេះ) មិនមានអាបត្តិព្រោះអាបត្តិទាំងនោះឡើយ។
[៥៧] សម័យនោះឯងភិក្ខុ១រូបសេពមេថុនធម្មនឹងមាតា(របស់ខ្លួន) ដោយយល់ថា កាលបើអញធ្វើយ៉ាងនេះ អញនឹងមិនត្រូវអាបត្តិឡើយ។បេ។ សេពមេថុនធម្មនឹងធីតា(របស់ខ្លួន)។បេ។
ID: 636774081594012659
ទៅកាន់ទំព័រ៖