ព្រះត្រៃបិដក ភាគ ០១

ជា​អ្នកមាន​ស្មារតី​ ​មាន​ប្រក្រតី​នៅជា​សុខ​ ​តថាគត​ក៏បាន​ដល់​នូវ​តតិយជ្ឈាន​នោះ​ហើយ​នៅ​។​ ​ព្រោះ​លះបង់​នូវ​សេចក្តី​សុខ​ផង​ ​ព្រោះ​លះបង់​នូវ​សេចក្តី​ទុក្ខ​ផង​ ​ព្រោះ​រំលត់​នូវ​សោមនស្ស​ ​និង​ទោមនស្ស​ ​អំពី​មុន​ផង​ ​តថាគត​បាន​ចូល​ដល់​ចតុត្ថជ្ឈាន​ឥត​ទុក្ខ​ ​ឥត​សុខ​ ​មានសតិ​ដ៏​ស្អាត​ព្រោះ​ឧបេក្ខា​ហើយ​នៅ​។​ ​កាលដែល​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​កិលេស​ ​ប្រាសចាក​សេចក្តី​សៅហ្មង​ ​ជា​ចិត្តទន់​ ​សមគួរ​ដល់​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ ​យ៉ាងនេះ​ហើយ​ ​តថាគត​ឯង​ ​ក៏បាន​បង្អោន​ចិត្ត​ចូល​ទៅ​ ​ក្នុង​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​ ​(​ញាណ​ជា​គ្រឿងរ​ឭក​ជាតិមុន​បាន​)​ ​។​ ​តថាគត​ឯង​ ​ក៏​រឭកជាតិ​ដែល​បាន​អាស្រ័យ​នៅ​មក​អំពី​មុន​ ​ជាអនេក​ជាតិ​។​ ​រឭកជាតិ​បាន​ដូចម្តេច​ ​។​ ​រឭក​បាន១ជាតិ​ ​២ជាតិ​ ​៣ជាតិ​ ​៤ជាតិ​ ​៥ជាតិ​ ​១០ជាតិ​ ​២០ជាតិ​ ​៣០ជាតិ​ ​៤០ជាតិ​ ​៥០ជាតិ​ ​១០០ជាតិ​ ​១ពាន់​ជាតិ​ ​១សែន​ជាតិ​ក៏បាន​ ​រឭក​បាន​ច្រើន​សំ​វដ្ត​កប្ប​ ​ច្រើន​វិ​វដ្ត​កប្ប​ ​ច្រើន​សំ​វដ្ត​វិវដ្ដ​កប្ប​ក៏បាន​ ​ដូច្នេះ​ថា​ ​តថាគត​បាន​កើត​ក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​តថាគត​ច្យុត​ចាក​អត្តភាព​នោះ​ ​

ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636774010683566813
ទៅកាន់ទំព័រ៖