ព្រះត្រៃបិដក ភាគ ០១
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានស្រីម្នាក់មាននាមមិនប្រាកដ ឃើញភិក្ខុ១រូប ហើយនិយាយថា បពិត្រលោកម្ចាស់ សូមនិមន្តលោក មកសេពមេថុនធម្ម (នឹងខ្ញុំសិន)។ ភិក្ខុនោះឆ្លើយថា កុំនាង អំពើនេះមិនគួរទេ។ ស្រីនោះក៏និយាយអង្វរថា បពិត្រលោកម្ចាស់ សូមនិមន្តមក សូមលោកម្ចាស់ព្យាយាមចុះ ខ្ញុំព្រះករុណាមិនព្យាយាមទេ ធ្វើយ៉ាងនេះ លោកម្ចាស់មិនត្រូវអាបត្តិឡើយ។ ភិក្ខុនោះក៏បានធ្វើតាមពាក្យស្រីនោះទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានស្រីម្នាក់បានឃើញភិក្ខុ១រូប ក៏និយាយបបួលថា បពិត្រលោកម្ចាស់ សូមនិមន្តមកសេពមេថុនធម្ម (នឹងខ្ញុំព្រះករុណាឯនេះ)។ ភិក្ខុនោះឆ្លើយថា កុំប្អូនស្រី អំពើនេះមិនគួរទេ។ ស្រីនោះក៏ពន្យល់ថា បពិត្រលោកម្ចាស់ សូមលោកនិមន្តមកព្យាយាមក្នុងអង្គជាតខ្ញុំ រួចបញ្ចេញអសុចិទៅខាងក្រៅអង្គជាតិវិញ។បេ។ ព្យាយាមខាងក្រៅអង្គជាត ហើយបញ្ចេញអសុចិទៅខាងក្នុងអង្គជាតវិញ ធ្វើយ៉ាងនេះ
ID: 636774083689912538
ទៅកាន់ទំព័រ៖