ព្រះត្រៃបិដក ភាគ ០១

លោកម្ចាស់​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​ភិក្ខុ​នោះ​ក៏បាន​ធ្វើតាម​ពាក្យ​ស្រី​នោះ​ទៅ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​៦៣​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ចូល​ទៅកាន់​ព្រៃខ្មោច​ ​ឃើញ​សរីរ​ខ្មោច​ដែល​សត្វ​មិនទាន់​ស៊ី​ ​ហើយ​សេព​មេថុនធម្ម​នឹង​សរីរ​ខ្មោច​នោះ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ចូល​ទៅកាន់​ព្រៃខ្មោច​ ​ឃើញ​សរីរ​ខ្មោច​ដែល​សត្វ​មិនទាន់​ស៊ី​ច្រើនអន្លើ​ប៉ុន្មាន​ ​ហើយ​សេព​មេថុនធម្ម​នឹង​សរីរ​ខ្មោច​នោះ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ចូល​ទៅកាន់​ព្រៃខ្មោច​ ​ឃើញ​សរីរ​ខ្មោច​ដែល​សត្វ​ស៊ី​ច្រើនអន្លើ​ ​ហើយ​សេព​មេថុនធម្ម​នឹង​សរីរ​ខ្មោច​នោះ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ទៅកាន់​ព្រៃខ្មោច​ ​ឃើញ​ក្បាល​ខ្មោច​ដាច់​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636774084874500292
ទៅកាន់ទំព័រ៖