ព្រះត្រៃបិដក ភាគ ០១

ក៏​បញ្ច្រក​អង្គជាត​ ​(​ខ្លួន​)​ ​ឲ្យ​ចូល​ទៅ​ក្នុង​មាត់​ដែល​បើក​ហា​ ​ឲ្យ​ប៉ះទង្គិច​(​ក្នុង​មាត់​នោះ​)​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​ចូល​ទៅកាន់​ព្រៃខ្មោច​ ​ឃើញ​ក្បាល​ខ្មោច​ដាច់​ ​ហើយ​បញ្ច្រក​អង្គជាត​(​ខ្លួន​)​ ​ទៅ​ក្នុង​មាត់​ខ្មោច​ដែល​បើក​ហា​ ​មិន​ឲ្យ​ប៉ះទង្គិច​(​ក្នុង​មាត់​នោះ​)​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​មានចិត្ត​ប្រតិព័ទ្ធ​ស្រឡាញ់​ស្រី​ម្នាក់​។​ ​ស្រី​នោះ​ធ្វើ​កាលកិរិយា​ទៅ​ហើយ​ ​គេ​នាំ​ខ្មោច​យក​ទៅ​ចោល​ក្នុង​ព្រៃស្មសាន​(​១​)​ ​។​ ​ឆ្អឹង​ទាំងឡាយ​ ​(​នៃ​ខ្មោច​ស្រី​នោះ​)​ ​ក៏​ខ្ចាត់ខ្ចាយ​រាត់រាយ​។​ ​គ្រានោះ​ ​ភិក្ខុ​នោះ​ទៅកាន់​ព្រៃខ្មោច​ ​ហើយ​ប្រមូល​ឆ្អឹង​ទាំងឡាយ​យក​មក​ដំ​រៀប​ ​ហើយ​បញ្ចូល​អង្គជាត​(​ខ្លួន​)​ទៅ​ក្នុង​និមិត្ត​(​នៃ​រាង​ឆ្អឹង​នោះ​)​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​ ​
​(​១​)​ ​ស្មសាន​ ​គឺ​ព្រៃ​សម្រាប់​ចោលខ្មោច​ ​ជា​ពាក្យ​សំស្ក្រឹត​ឲ្យ​អានថា​ ​ស្មៈ​សា​នៈ​ ​ដែល​អាន​ក្លាយ​មក​ថា​ ​សំសាន​។​ ​ពាក្យ​បាលី​ថា​ ​សុសាន​។​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636774086224957534
ទៅកាន់ទំព័រ៖