ព្រះត្រៃបិដក ភាគ ០១

 [​៦៤​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ទៅ​សេព​មេថុនធម្ម​នឹង​នាគី​ ​(​នាគ​ញី​)​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ ​មាន​ភិក្ខុ១រូប​សេព​មេថុនធម្ម​នឹង​យក្ខិនី​ ​។​បេ​។​ ​សេព​មេថុនធម្ម​នឹង​ស្រី​ប្រេត​។​បេ​។​ ​សេព​មេថុនធម្ម​នឹង​មនុស្ស​ខ្ទើយ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​
 [​៦៥​]​ ​សម័យ​នោះ​ ​មាន​ភិក្ខុ១រូប​ ​មាន​ឥន្ទ្រិយ​សាបសូន្យ​ ​(​គឺ​មាន​រោគស្ពឹក​)​។​ ​ភិក្ខុ​នោះ​ក៏​សេព​មេថុនធម្ម​ដោយ​គិតថា​ ​អញ​មិនដឹង​សេចក្តី​សុខទុក្ខ​ ​អាបត្តិ​នឹង​មិន​មានដល់​អញ​ឡើយ​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​សោះសូន្យ​នោះ​ ​ទោះបី​ដឹង​(​សេចក្តី​សុខទុក្ខ​)​ក្តី​ ​មិនដឹង​ក្តី​ ​ក៏​ត្រូវអាបត្តិ​បារាជិក​ហើយ​។​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636774086799750410
ទៅកាន់ទំព័រ៖