ព្រះត្រៃបិដក ភាគ ០១

 [​៦៦​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​គិតថា​អញ​នឹង​សេព​មេថុនធម្ម​នឹង​ស្រី​ ​គ្រាន់តែ​យកដៃ​ទៅ​ចាប់​ពាល់​ ​ក៏​មាន​សេចក្តី​ក្តៅក្រហាយ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​ ​
 [​៦៧​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ទៅកាន់​ទី​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ក្នុង​ព្រៃ​ជាតិ​យា​វន​ ​ជិត​នគរ​ភទ្ទិ​យ​ ​ហើយ​សឹង​លក់​ទៅ​។​ ​ឯ​អវយវៈ​តូច​ធំ​របស់​ភិក្ខុ​នោះ​ ​មាន​ខ្យល់បក់​មក​ឧបត្ថម្ភ​ ​(​នាំឲ្យ​លោក​នោះ​សឹង​លក់​ស៊ប់​)​។​ ​មាន​ស្រី​ម្នាក់​ឃើញ​ហើយ​ ​ក៏​អង្គុយ​សង្កត់ពីលើ​អង្គជាត​ធ្វើ​ ​(​សេវនកិច្ច​)​ ​ស្រេចហើយ​ក៏​ចៀសចេញ​ទៅ​។​ ​ភិក្ខុ​នោះ​(​ភ្ញាក់​ឡើង​)​ ​ឃើញ​សេចក្តី​សៅហ្មង​ ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អង្គជាត​គួរ​ដល់​កម្ម​ដោយ​អាការ៥យ៉ាងគឺ​ ​ដោយ​ដម្រេ​ក១​ ​ដោយ​អាចម​ន៍១​ ​ដោយ​ទឹកមូត្រ១​ ​ដោយ​ខ្យល់១​ ​ដោយ​ដង្កូវរមាស់​រោល១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អង្គជាត​គួរ​ដល់​កម្ម​ដោយ​អាការ៥យ៉ាងនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636774087281567969
ទៅកាន់ទំព័រ៖