ព្រះត្រៃបិដក ភាគ ០១
អង្គជាតគួរដល់កម្ម ព្រោះតម្រេករបស់ភិក្ខុនោះ មិនមែនជាហេតុ មិនមែនជាទីឱកាសឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះជាអរហន្ត ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឥតមានត្រូវអាបត្តិអ្វីឡើយ។
[៦៨] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងព្រៃអន្ធវន ទៀបនគរសាវត្ថីហើយសឹងលក់ទៅ។ មានស្រីគង្វាលគោម្នាក់ឃើញហើយ ទៅអង្គុយសង្កត់ពីលើអង្គជាតភិក្ខុនោះ។ ភិក្ខុនោះ កាលអង្គជាតកំពុងតែចូលទៅ ក៏ត្រេកអរ ចូលស៊ប់ទៅហើយ ក៏ត្រេកអរ ស្ថិតនៅខាងក្នុង ក៏ត្រេកអរ បន្ថយចេញមកវិញ ក៏ត្រេកអរ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងព្រៃអន្ធវន ទៀបនគរសាវត្ថីហើយសឹងលក់ទៅ។ មានស្រីគង្វាលពពែម្នាក់បានឃើញភិក្ខុនោះ។បេ។ មានស្រីអ្នករកឧសម្នាក់បានឃើញភិក្ខុនោះ។បេ។ មានស្រីអ្នកនាំអាចមន៍គោម្នាក់បានឃើញភិក្ខុនោះ ក៏ទៅអង្គុយសង្កត់ពីលើអង្គជាត។ ភិក្ខុនោះ កាលដែលអង្គជាតកំពុងតែចូលទៅត្រេកអរ ចូលស៊ប់ទៅហើយត្រេកអរ
ID: 636774087702292033
ទៅកាន់ទំព័រ៖