ព្រះត្រៃបិដក ភាគ ០១
ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងត្រេកអរដែរឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនត្រេកអរទេ។ ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងកាលបើមិនត្រេកអរ មិនត្រូវអាបត្តិទេ។ សម័យនោះ មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងព្រៃមហាវន ជិតនគរវេសាលី ហើយសឹងលក់ផ្អែកនឹងដើមឈើ១។ មានស្រីម្នាក់ឃើញហើយ ក៏ទៅអង្គុយសង្កត់ពីលើអង្គជាត។ ភិក្ខុនោះ ក៏ធាក់ច្រាន (ឲ្យស្រីនោះ) ខ្ទាតចេញទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកត្រេកអរឬទេ។ ភិក្ខុនោះក្រាបទូលវិញថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនត្រេកអរទេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកកាលបើមិនត្រេកអរ មិនមានអាបត្តិទេ។
[៧០] សម័យនោះ មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងកូដាគារសាលា ព្ធដ៏ព្រៃមហាវន ជិតនគរវេសាលី បើកទ្វារហើយ ចូលទៅសឹង។ អវយវៈតូចធំរបស់ភិក្ខុនោះ មានខ្យល់បក់មកឧបត្ថម្ភ (នាំឲ្យសឹងលក់ស៊ប់)។ សម័យនោះ មានស្រីទាំងឡាយច្រើនគ្នា មានប្រាថ្នានឹងទៅវត្ត ទើបកាន់នូវគ្រឿងក្រអូបខ្លះ ផ្កាកម្រងខ្លះ ដើរទៅកាន់អារាម។ គ្រានោះ ស្រីទាំងអស់នោះ បានឃើញភិក្ខុនោះហើយ ក៏អង្គុយ
ID: 636774088543920171
ទៅកាន់ទំព័រ៖