ព្រះត្រៃបិដក ភាគ ០១
            
        
        
            
            
                
                សង្កត់ពីលើអង្គជាតធ្វើ (សេវនកិច្ច) ដរាបដល់ហើយស្រេច ទើបនិយាយថា ឱហ្ន៎ ភិក្ខុនេះ ជាបុរសឧសភៈ ដូច្នេះហើយ លើកឡើងនូវគ្រឿងក្រអូប និងផ្កាកម្រង ហើយក៏ដើរចៀសចេញទៅ។ ភិក្ខុនោះឃើញសេចក្តីសៅហ្មង ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ អង្គជាតគួរដល់កម្មដោយអាការ៥យ៉ាងគឺ ដោយដម្រេក១ ដោយអាចមន៍១ ដោយទឹកមូត្រ១ ដោយខ្យល់១ ដោយដង្កូវរមាស់រោល១ ម្នាលភិក្ខុទាំងឡាយ អង្គជាតគួរដល់កម្ម ដោយអាការ៥យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ អង្គជាតគួរដល់កម្មព្រោះតម្រេករបស់ភិក្ខុនោះ មិនមែនជាហេតុ ជាទីតាំង មិនមែនជាឱកាសឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះជាអរហន្ត ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះមិនមានអាបត្តិឡើយ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ កាលដែលសឹងសម្ងំក្នុងវេលាថ្ងៃ ត្រូវបិទទ្វារ ហើយសិមសឹងសម្ងំចុះ។ 
 [៧១] សម័យនោះ មានភិក្ខុ១រូបជាកូនអ្នកស្រុកភារុកច្ឆកៈ យល់សប្តិឃើញថា សេពមេថុនធម្មនឹងនាងបុរាណទុតិយិកា ហើយគិតថាខ្លួនអញមិនមែនជាសមណទេ អញនឹងសឹកទៅវិញ ដូច្នេះហើយដើរទៅកាន់
            
            
         
        
            
                ID: 636774089066610067 
                
            
            
                ទៅកាន់ទំព័រ៖