ព្រះត្រៃបិដក ភាគ ០១

ជនបទ​ឈ្មោះ​ភា​រុក​ច្ឆ​កៈ​ ​ក៏បាន​ឃើញ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ក្នុង​ទី​ពាក់កណ្តាល​ផ្លូវ​ ​ហើយ​និយាយប្រាប់​រឿង​នុ៎ះ​។​ ​ព្រះ​ឧបាលិ​ថេរ​ដ៏​មាន​អាយុ​បាន​ប្រាប់​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ឥតមាន​អាបត្តិ​អ្វី​ដោយ​ចំណែក​នៃ​យល់សប្តិ​នោះ​ទេ​។​ ​
 [​៧២​]​ ​សម័យ​នោះ​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​មាន​ឧបាសិកា​ម្នាក់​ឈ្មោះ​សុ​បព្វា​ ​ជា​ស្រី​មាន​សេចក្តី​ជ្រះថ្លា​ខ្យោយ​។​ ​នាង​មាន​សេចក្តី​យល់ឃើញ​យ៉ាងនេះ​ថា​ ​ស្រី​ណា​ឲ្យ​នូវ​មេថុនធម្ម​ ​ស្រី​នោះ​ឈ្មោះថា​ឲ្យ​នូវ​ទាន​ដ៏​ប្រសើរ​។​ ​លុះដល់​នាង​បានឃើញ​ភិក្ខុ១រូប​ ​ក៏​និយាយ​និមន្ត​ថា​ ​លោកម្ចាស់​ ​សូម​លោកនិមន្ត​មក​សេព​មេថុនធម្ម​ចុះ​។​ ​ភិក្ខុ​នោះ​ប្រកែក​ថា​ ​កុំ​ប្អូនស្រី​ ​ការ​សេព​មេថុនធម្ម​នោះ​មិន​គួរ​ទេ​។​ ​នាង​សុ​បព្វា​ពោល​ថា​ ​លោកម្ចាស់​ ​សូម​លោកនិមន្ត​មក​ព្យាយាម​ត្រង់​ចន្លោះ​ភ្លៅ​ចុះ​ ​កាលបើ​លោក​ព្យាយាម​ដូច្នេះ​ ​លោក​នឹង​មិន​មាន​អាបត្តិ​ឡើយ​។​ ​ភិក្ខុ​នោះ​ក៏បាន​ធ្វើតាម​ពាក្យ​នោះ​។​ ​ទើប​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស​។​ ​សម័យ​នោះ​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​មាន​ឧបាសិកា​ម្នាក់​ឈ្មោះ​សុ​បព្វា​ ​ជា​ស្រី​មាន​សេចក្តី​ជ្រះថ្លា​ខ្យោយ​។​ ​នាង​មាន​សេចក្តី​យល់ឃើញ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636774089610501176
ទៅកាន់ទំព័រ៖