ព្រះត្រៃបិដក ភាគ ០១
ស្រីណាឲ្យនូវមេថុនធម្ម ស្រីនោះឈ្មោះថាឲ្យនូវទានដ៏ប្រសើរ។ លុះដល់នាងបានឃើញភិក្ខុ១រូប ក៏និយាយនិមន្តថា លោកម្ចាស់ សូមលោកនិមន្តមកសេពមេថុនធម្មចុះ។ ភិក្ខុនោះប្រកែកថា កុំប្អូនស្រី ការសេពមេថុនធម្មនោះមិនគួរទេ។ នាងសុបព្វាពោលថា លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ផ្ចិតចុះ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ផ្នត់ពោះចុះ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ក្លៀកចុះ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់កចុះ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់រន្ធត្រចៀកចុះ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ផ្នួងសក់ចុះ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ចន្លោះម្រាមដៃចុះ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកចុះ ខ្ញុំព្រះករុណានឹងព្យាយាមឲ្យចេញទឹកសុក្កៈដោយដៃខ្ញុំ កាលបើដូច្នេះ លោកនឹងមិនមានអាបត្តិឡើយ។ ភិក្ខុនោះក៏បានធ្វើតាមពាក្យនោះ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិសង្ឃាទិសេស។
ID: 636774089947180433
ទៅកាន់ទំព័រ៖