ព្រះត្រៃបិដក ភាគ ០១
ព្យាយាមត្រង់ផ្ចិតចុះ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ផ្នត់ពោះចុះ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ក្លៀកចុះ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់កចុះ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់រន្ធត្រចៀកចុះ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ផ្នួងសក់ចុះ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ចន្លោះម្រាមដៃចុះ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកចុះ ខ្ញុំព្រះករុណានឹងព្យាយាមឲ្យចេញទឹកសុក្កៈដោយដៃខ្ញុំ កាលបើដូច្នេះ លោកនឹងមិនមានអាបត្តិឡើយ។ ភិក្ខុនោះក៏បានធ្វើតាមពាក្យនោះទៅ។ ទើបភិក្ខុនោះកើតមានសេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិសង្ឃាទិសេស។
[៧៥] សម័យនោះ ពួកលិច្ឆវិកុមារក្នុងក្រុងវេសាលីនាំភិក្ខុ១រូបទៅ ហើយឲ្យធ្វើមោះមិនគាប់ជាមួយនឹងភិក្ខុនី។ បើអ្នកទាំងពីរមានសេចក្តីត្រេកអរដូចគ្នា សង្ឃគប្បីឲ្យអ្នកទាំងពីរសឹកចេញ។ បើអ្នកទាំងពីរឥតមានសេចក្តីត្រេកអរទេ អ្នកទាំងពីរមិនមានអាបត្តិឡើយ។
ID: 636774092725639352
ទៅកាន់ទំព័រ៖