ព្រះត្រៃបិដក ភាគ ០១
កាលធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ចូលទៅបិណ្ឌបាតក្នុងស្រុក ពួកអ្នករកស្មៅ និងពួកអ្នករកឧស ក៏រុះកុដិស្មៅហើយជញ្ជូនយកស្មៅ និងឈើទៅទៀតជាគំរប់ពីរដង។ ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ក៏រកស្មៅ និងឈើមក ហើយសង់កុដិស្មៅជាគំរប់បីដង។ កាលធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ចូលទៅបិណ្ឌបាតក្នុងស្រុក ពួកអ្នករកស្មៅ និងពួកអ្នករកឧស ក៏រុះកុដិស្មៅហើយជញ្ជូនយកស្មៅ និងឈើទៅទៀត ជាគំរប់បីដង។ គ្រានោះ ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំងត្រិះរិះថា កាលអញចូលទៅបិណ្ឌបាតក្នុងស្រុក មានពួកអ្នករកស្មៅ និងពួកអ្នករកឧសមករុះរើកុដិ ហើយយកស្មៅ និងឈើទៅអស់ ដរាបអស់វារៈបីដងហើយ ឯខ្លួនអញជាអ្នកសិក្សារៀនសូត្រដោយពេញលេញ ឥតមានខ្វះខាតដោយសិល្បសាស្ត្រណាមួយឡើយ បានចេះប្រាកដក្នុងសិល្បសាស្ត្រខាងការងារស្មូនឆ្នាំងក្នុងសំណាក់ គ្រូអាចារ្យរបស់ខ្លួនមកហើយដែរ បើដូច្នោះ មានតែអញត្រូវជាន់ដីដោយខ្លួនឯង ហើយធ្វើកុដិតូច១ ឲ្យសុទ្ធដោយដីទាំងអស់។ លំដាប់នោះ ធនិយភិក្ខុដ៏
ID: 636774094666590368
ទៅកាន់ទំព័រ៖