ព្រះត្រៃបិដក ភាគ ០១
[៨០] លំដាប់នោះ ធនិយភិក្ខុដ៏មានអាយុជាកុម្ភការបុត្រមានសេចក្តីត្រិះរិះថា កាលដែលអញចូលទៅបិណ្ឌបាតក្នុងស្រុក មានពួកអ្នករកស្មៅ និងពួកអ្នករកឧសមករុះកុដិដែលប្រក់ដោយស្មៅ ហើយជញ្ជូនយកស្មៅ និងឈើអស់ទៅ ដរាបអស់វារៈបីដង កុដិដែលអញធ្វើហើយឲ្យសុទ្ធដោយដីទាំងអស់នោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ត្រាស់ប្រើឲ្យភិក្ខុវាយបំបាក់ចេញអស់ មានបុរសអ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំង
(១) ហ្លួង (១នាក់) អញធ្លាប់ស្គាល់ដែរ បើដូច្នោះមានតែអញត្រូវសុំឈើនឹងអ្នកដែលកាន់កាប់ថែរក្សាឈើក្នុង ឃ្លាំងរបស់ស្តេច ហើយធ្វើកុដិដោយឈើវិញ។ លំដាប់នោះ ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ក៏ចូលទៅរកអ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់ស្តេច លុះចូលទៅដល់ហើយ ក៏និយាយនឹងអ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់ស្តេចនោះថា ម្នាលអ្នកដ៏មានអាយុ កាលអាត្មាចូលទៅបិណ្ឌបាតក្នុងស្រុក មានពួកអ្នករកស្មៅ និងពួកអ្នករកឧសមករុះកុដិដែលប្រក់ដោយស្មៅ ហើយជញ្ជូនយកស្មៅ និងឈើទៅអស់ (តែដូច្នេះឯង) អស់វារៈបីដងហើយ កុដិដែលអាត្មាធ្វើហើយឲ្យសុទ្ធដោយដីទាំងអស់នោះ
(១) ទីនេះ ច្រើនប្រែថា នាយស្មៀន តែតាមន័យក្នុងអដ្ឋកថា ប្រែថា អ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងឈើរបស់សេ្តច (នាយឃ្លាំងឈើ)។
ID: 636774096444652067
ទៅកាន់ទំព័រ៖