ព្រះត្រៃបិដក ភាគ ០១
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រើឲ្យភិក្ខុវាយបំបាក់បំបែកចេញអស់ នែអ្នកដ៏មានអាយុ ចូរអ្នកប្រគេនឈើមកអាត្មា ៗចង់ធ្វើកុដិឈើ។ អ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់ស្តេចឆ្លើយថា បពិត្រលោកដ៏ចំរើន ឈើដែលខ្ញុំករុណាល្មមគួរសមនឹងប្រគេនលោកម្ចាស់នោះ គ្មានទេ មានតែឈើព្រះរាជទ្រព្យសម្រាប់ជួសជុលព្រះនគរដែលទុកប្រយោជន៍ ការពារអន្តរាយ លោកម្ចាស់ បើព្រះរាជាទ្រង់ត្រាស់ឲ្យប្រគេន (មានអ្វី) លោកម្ចាស់ឲ្យគេមកនាំយកទៅចុះ។ ធនិយភិក្ខុឆ្លើយថា ម្នាលអាវុសោ សេ្តចប្រគេនហើយតើ។ លំដាប់នោះ អ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់ស្តេចគិតថា សមណៈទាំងនេះជាសក្យបុត្ត ជាអ្នកប្រព្រឹត្តនូវធម៌ មានសេចក្តីប្រព្រឹត្តស្មើជាប្រក្រតី មានកិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ លោកនិយាយតែពាក្យពិត លោកជាអ្នកមានសីល និងមានធម៌ដ៏ល្អ សូម្បីស្តេចក៏ជ្រះថ្លានឹងសមណៈទាំងនេះពេញទី (បើដូច្នេះ) របស់ដែលគេមិនទាន់ឲ្យ លោកមិនគួរនឹងនិយាយថាគេឲ្យទេ (លុះគិតដូច្នេះហើយ) ក៏និយាយនឹងធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំងថា បពិត្រលោកដ៏ចំរើន លោកម្ចាស់ឲ្យគេមកនាំយកឈើនោះទៅចុះ។ គ្រានោះ ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំងឲ្យមនុស្សកាត់ឈើនោះជាកំណាត់ តូចកំណាត់ធំ ហើយឲ្យដឹកនាំយកទៅដោយរទេះទាំងឡាយ ហើយបានចាត់ចែងធ្វើកុដិឈើ។
ID: 636774096955071261
ទៅកាន់ទំព័រ៖