ព្រះត្រៃបិដក ភាគ ០១

 [​៨១​]​ ​គ្រានោះ​ ​វស្ស​ការ​ព្រាហ្មណ៍​ជាម​ហា​មាត្យ​ក្នុង​ដែន​មគធៈ​ ​កាល​ដើរ​ពិនិត្យ​ត្រួតត្រា​មើល​ការងារ​ក្នុង​ក្រុង​រាជគ្រឹះ​ ​ក៏​ចូល​ទៅ​រក​អ្នកកាន់កាប់​ថែរក្សា​ឈើ​ក្នុង​ឃ្លាំង​របស់​សេ្តច​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​អ្នកកាន់កាប់​ថែរក្សា​ឈើ​ក្នុង​ឃ្លាំង​របស់​ស្តេច​នោះ​ថា​ ​នែ​នាយ​ឈើ​ ​ព្រះរាជទ្រព្យ​ឯណា​សម្រាប់​ជួសជុល​ព្រះនគរ​ ​ដែល​ទុក​ប្រយោជន៍​ការពារ​អន្តរាយ​ ​ឈើ​នោះ​នៅឯណា​។​ ​អ្នកកាន់កាប់​ថែរក្សា​ឈើ​ក្នុង​ឃ្លាំង​របស់​ស្តេច​ឆ្លើយ​ថា​ ​បពិត្រ​លោក​ជា​ម្ចាស់​ ​ឈើ​នោះ​ស្តេច​បាន​ប្រគេន​ទៅ​ធ​និយ​ភិក្ខុ​ជា​ម្ចាស់​ជា​កូន​ស្មូនឆ្នាំង​ហើយ​។​ ​លំដាប់នោះ​ ​វស្ស​ការ​ព្រាហ្មណ៍​ជាម​ហា​មាត្យ​ក្នុង​ដែន​មគធៈ​មាន​សេចក្តី​តូចចិត្ត​ ​(​ដោយ​គិត​)​ ​ថា​ ​ចុះ​ហេតុអ្វី​ក៏បាន​ជា​ស្តេច​ប្រគេន​ឈើ​ព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ​ ​ដែល​ទុក​ប្រយោជន៍​ការពារ​អន្តរាយ​ទៅ​ធ​និយ​ភិក្ខុ​ជា​កូន​ស្មូនឆ្នាំង​វិញ​។​ ​គ្រានោះ​ ​វស្ស​ការ​ព្រាហ្មណ៍​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ ​ចូល​ទៅ​ក្នុង​ទី​ដែល​ព្រះបាទ​ពិម្ពិសារ​មា​គ​ធ​សេនិយ​រាជ​គង់នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបទូល​ថា​ ​បានឮ​ថា​ ​ឈើ​ព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ​ ​ដែល​ទុក​ប្រយោជន៍​ការពារ​អន្តរាយ​ ​ព្រះអង្គ​ទ្រង់​ប្រគេន​ទៅ​ធ​និយ​ភិក្ខុ​មែន​ឬ​។​ ​ព្រះបាទ​ពិម្ពិសារ​សួរ​ថា​ ​អ្នកណា​និយាយ​យ៉ាងនេះ​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636774097956778556
ទៅកាន់ទំព័រ៖