ព្រះត្រៃបិដក ភាគ ០១

មហាមាត្យ​ឆ្លើយ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​អ្នកកាន់កាប់​ថែរក្សា​ឈើ​។​ ​ព្រះបាទ​ពិម្ពិសារ​ទ្រង់​មាន​ព្រះបន្ទូល​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​អ្នកឯង​ឲ្យ​មនុស្ស​ទៅ​នាំ​អ្នកកាន់កាប់​ថែរក្សា​ឈើ​មក​មើល​។​ ​លំដាប់នោះ​ ​វស្ស​ការ​ព្រាហ្មណ៍​ជាម​ហា​មាត្យ​ក្នុង​ដែន​មគធៈ​ ​ក៏​ឲ្យ​មនុស្ស​ទៅ​ចាប់ចង​អ្នកកាន់កាប់​ថែរក្សា​ឈើ​ហើយ​នាំមក​។​ ​
 [​៨២​]​ ​ធ​និយ​ភិក្ខុ​ដ៏​មាន​អាយុ​ជា​កូន​ស្មូនឆ្នាំង​ ​បានឃើញ​អ្នកកាន់កាប់​ថែរក្សា​ឈើ​ ​ដែល​ជាប់ក្តី​ ​ហើយ​គេ​កំពុង​បណ្តើរ​ទៅ​ ​លុះ​ឃើញ​ហើយ​ ​ក៏​សួរ​អ្នកកាន់កាប់​ថែរក្សា​ឈើ​នោះ​ថា​ ​ចុះ​ហេតុអ្វី​អាវុសោ​ ​បាន​ជា​អ្នក​ត្រូវ​គេ​ចង​បណ្តើរ​ទៅ​ដូច្នេះ​។​ ​អ្នកកាន់កាប់​ថែរក្សា​ឈើ​ឆ្លើយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រោះ​រឿង​ឈើ​នោះ​។​ ​ធ​និយ​ភិក្ខុ​ឆ្លើយ​ថា​ ​អាវុសោ​ ​អ្នក​ទៅចុះ​ ​អាត្មា​នឹង​ទៅ​ដែរ​។​ ​អ្នកកាន់កាប់​ថែរក្សា​ឈើ​ឆ្លើយ​ថា​ ​លោកម្ចាស់​គួរ​មក​ ​ខ្ញុំ​ព្រះករុណា​លំបាក​មុន​ហើយ​។​ ​លំដាប់នោះ​ ​ធ​និយ​ភិក្ខុ​ដ៏​មាន​អាយុ​ជា​កុម្ភការ​បុត្រ​ ​ក៏​ចូល​ទៅកាន់​ព្រះរាជ​ដំណាក់​នៃ​ព្រះបាទ​ពិម្ពិសារ​មា​គ​ធ​សេនិយ​រាជ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ដែលគេ​បាន​ក្រាល​ប្រគេន​។​ ​វេលា​នោះ​ ​ព្រះបាទ​ពិម្ពិសារ​មា​គ​ធ​សេនិយ​រាជ​ ​ក៏​ចូល​ទៅត្រង់​កន្លែង​ដែល​ធ​និយ​ភិក្ខុ​ដ៏​មាន​អាយុ​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636774098423105228
ទៅកាន់ទំព័រ៖