ព្រះត្រៃបិដក ភាគ ០១
ហេតុនីមួយសូម្បីតែបន្តិចបន្តួច ស្មៅ ឈើ និងទឹក ដែលខ្ញុំនិយាយថាឲ្យនោះ គឺឲ្យចំពោះសមណៈ និងព្រាហ្មណ៍ទាំងនោះ ព្រោះថា ស្មៅ ឈើ និងទឹកនោះឯង ដែលមានក្នុងព្រៃឥតមានអ្នកណាហួងហែងឡើយ បពិត្រលោកដ៏ចំរើន លោកសំគាល់អាងដោយហេតុបន្តិចបន្តួចនោះ ដើម្បីនាំយកឈើដែលគេមិនបានឲ្យយ៉ាងនេះ មនុស្សទាំងឡាយប្រហែលដូចខ្ញុំនឹងសម្លាប់ ឬចង ឬបំបរបង់ នូវសមណៈ ឬព្រាហ្មណ៍ ដូចម្តេចកើត បពិត្រលោកដ៏ចំរើន សូមលោកនិមន្តទៅចុះ លោករួច (ទោស) ហើយដោយសាររោម (គឺភេទនៃបព្វជិត) លោកកុំធ្វើយ៉ាងនេះទៀតឡើយ។
[៨៣] មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈជាសក្យបុត្តទាំងនេះគ្មានសេចក្តីអៀនខ្មាស ជាអ្នកទ្រូស្តសីល និយាយកុហក គួរណាស់តែសមណៈទាំងនេះប្រព្រឹត្តនូវធម៌ មានសេចក្តីប្រព្រឹត្តស្មើជាប្រក្រតី និងប្រព្រឹត្តនូវធម៌ដ៏ប្រសើរ និយាយទៀងត្រង់ មានសីល និងមានធម៌ល្អ ទើបនឹងប្តេជ្ញា (ខ្លួនជាសមណៈបាន) ភាវៈនៃសមណៈរបស់លោកទាំងនេះគ្មានទេ ភាវៈនៃធម៌ដ៏ប្រសើររបស់លោកទាំងនេះគ្មានទេ សាមញ្ញគុណរបស់លោកទាំងនេះវិនាសអស់ហើយ ព្រហ្មញ្ញគុណរបស់លោកទាំងនេះវិនាសអស់ហើយ សាមញ្ញគុណរបស់លោកទាំងនេះនឹងមានមកអំពីឯណា ព្រហ្មញ្ញគុណរបស់លោកទាំងនេះ
ID: 636774099383850179
ទៅកាន់ទំព័រ៖