ព្រះត្រៃបិដក ភាគ ០១
នឹងមានមកអំពីឯណា លោកទាំងនេះប្រាសហើយចាកសាមញ្ញគុណ លោកទាំងនេះប្រាសហើយចាកព្រហ្មញ្ញគុណ សមណៈទាំងនេះហ៊ានបញ្ឆោតដល់ស្តេចផែនដី ចំណង់បើមនុស្សឯទៀតយ៉ាងណាទៅអេះ។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នេះហើយ។ ពួកភិក្ខុឯណាមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស អ្នកអៀនខ្មាស មានសេចក្តីរង្កៀស មានប្រាថ្នាក្នុងសិក្ខា ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ចុះហេតុអ្វីបានជាធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ទៅយករបស់ដែលគេមិនបានឲ្យ គឺឈើរបស់ស្តេច (ដូច្នោះ)។ គ្រានោះ ភិក្ខុទាំងនោះក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរចំពោះធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំងក្នុងវេលានោះថា ធនិយភិក្ខុ ឮថា អ្នកឯងបានយករបស់ដែលគេមិនបានឲ្យ គឺឈើរបស់ព្រះរាជា មែនឬ។ ធនិយភិក្ខុឆ្លើយថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលធនិយភិក្ខុថា នែមោឃបុរស កម្មនេះជាកម្មមិនសមគួរ មិនត្រូវទំនង មិនត្រូវបែបផែន មិនមែនជារបស់សមណៈ មិនគប្បី មិនគួរ
ID: 636774099726039752
ទៅកាន់ទំព័រ៖