ព្រះត្រៃបិដក ភាគ ០១

ធ្វើ​ឡើយ​ ​នែ​មោឃបុរស​ ​ហេតុអ្វី​ក៏បាន​ជា​អ្នកឯង​ទៅ​យក​របស់​ដែលគេ​មិនបាន​ឲ្យ​ ​គឺ​ឈើ​របស់​ព្រះរាជា​ ​(​ដូច្នោះ​)​ ​នែ​មោឃបុរស​ ​អំពើ​នេះ​មិនមែន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ ​ជ្រះថ្លា​ ​និង​មិនមែន​នាំឲ្យ​រឹង​រិត​តែ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​ជ្រះថ្លា​ស្រាប់​ ​នោះ​ទេ​ ​នែ​មោឃបុរស​ ​អំពើ​នេះ​ប្រាកដជា​នាំ​បណ្តាល​មនុស្ស​ពួក​ខ្លះ​ ​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ខាត​ ​ខាន​មាន​សេចក្តី​ជ្រះថ្លា​ ​និង​នាំ​បណ្តាល​មនុស្ស​ពួក​ខ្លះ​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​បាត់​ជ្រះថ្លា​ទៅវិញ​។​ ​សម័យ​នោះ​ ​មាន​មហាមាត្យ​ម្នាក់​ ​ពីដើម​ធ្លាប់ធ្វើ​ជា​ចៅក្រម​ចាស់​ ​បាន​បួស​ក្នុង​សំណាក់​ពួក​ភិក្ខុ​ ​(​ភិក្ខុ​នោះ​ឯង​)​ ​បាន​ទៅ​អង្គុយ​ជិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​វេលា​នោះ​ ​ព្រះអង្គ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ភិក្ខុ​នោះ​ថា​ ​ម្នាល​ភិក្ខុ​ ​ព្រះបាទ​ពិម្ពិសារ​មា​គ​ធ​សេនិយ​រាជ​ចាប់ចោរ​បាន​ហើយ​ ​សម្លាប់​ក្តី​ ​ឃុំ​ខាំង​ក្តី​ ​និរទេស​ក្តី​ ​ដោយ​របស់​មា​នដ​ម្លៃ​ចំនួន​ប៉ុន្មាន​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​របស់​មា​នដ​ម្លៃ​ចំនួន១បាទ​ ​ឬ​គួរ​ដល់១បាទ​ ​ឬ​ច្រើនជាង១បាទ​។​ ​សម័យ​នោះ​ឯង​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​គេ​ចាយប្រាក់៥មាសក​ជា១បាទ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ធ​និយ​ភិក្ខុ​ដ៏​មាន​អាយុ​ជា​កូន​ស្មូនឆ្នាំង​ ​ដោយ​អនេកបរិយាយ​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636774100163864794
ទៅកាន់ទំព័រ៖