ព្រះត្រៃបិដក ភាគ ០១

ហើយ​ទ្រង់​សំដែង​នូវ​ទោស​នៃ​ការដែល​គេ​ពិបាក​ចិញ្ចឹម​។​បេ​។​ ​ហើយ​ទ្រង់​ត្រាស់​សរសើរគុណ​នៃ​ការ​ប្រារព្ធ​ព្យាយាម​ ​រួច​ទ្រង់​សំដែង​នូវ​ធម្មី​កថា​ ​ដ៏​សមគួរ​ដល់​សិក្ខាបទ​នោះ​ ​ឲ្យ​មាន​ទំនង​តាម​សិក្ខាបទ​នោះ​ចំពោះ​ភិក្ខុ​ទាំងឡាយ​ ​ទើប​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ជួបជុំ​។​បេ​។​ ​ហើយ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​ដូច្នេះ​ថា​ ​ភិក្ខុ​ណាមួយ​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ ​ដោយ​ចំណែក​នៃ​ចិត្ត​លួច​ ​ស្តេច​ទាំងឡាយ​ចាប់បាន​ចោរ​ហើយ​ ​ត្រូវ​សម្លាប់​ក្តី​ ​ឃុំ​ខាំង​ក្តី​ ​និរទេស​ក្តី​ ​ដោយ​ពាក្យ​ថា​ ​អាឯង​ជា​ចោរ​ ​ជា​មនុស្ស​ពាល​វង្វេង​ ​ជា​មនុស្ស​ល្មួច​ព្រោះ​អទិន្នាទាន​ ​មាន​សភាព​យ៉ាងណា​ ​ភិក្ខុ​កាលដែល​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​មាន​សភាព​ដូច្នោះ​ ​ភិក្ខុ​នេះ​ក្តី​ ​ក៏​ត្រូវអាបត្តិ​បារាជិក​ ​រក​សំវាស​គ្មាន​ ​(​គឺ​ឥតមាន​កិរិយា​នៅ​រួបរួម​គ្នា​បាន​)​។​ ​សិក្ខាបទ​នេះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បាន​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​។​ ​
 [​៨៤​]​ ​សម័យ​នោះ​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ ​នាំគ្នា​ទៅកាន់​កំពង់​របស់​ជាង​ជ្រលក់​ ​ហើយ​លួច​យក​បង្វិច​សំពត់​របស់​ជាង​ជ្រលក់​ ​មកកាន់​អារាម​ហើយ​ចែក​គ្នា​។​ ​ភិក្ខុ​ទាំងឡាយ​និយាយ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636774100741837852
ទៅកាន់ទំព័រ៖