ព្រះត្រៃបិដក ភាគ ០១

ម្នាល​អាវុសោ​ ​លោក​ទាំងឡាយ​ជា​អ្នកមាន​បុណ្យ​ច្រើន​ ​ចីវរ​កើតឡើង​ដល់​លោក​ច្រើន​។​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​បុណ្យ​របស់​យើង​មាន​មក​ពីណា​ ​អម្បាញ់មិញ​យើង​ទៅ​ឯកំ​ពង់​របស់​ជាង​ជ្រលក់​ ​ហើយ​យើង​បាន​លួច​យក​បង្វិច​សំពត់​របស់​ជាង​ជ្រលក់​មក​ទេតើ​។​ ​ភិក្ខុ​ទាំងឡាយ​និយាយ​ថា​ ​អាវុសោ​ ​សិក្ខាបទ​ ​ព្រះបរមគ្រូ​ទ្រង់​បញ្ញត្ត​រួចហើយ​តើ​ ​ចុះ​ហេតុអ្វីបានជា​លោក​នាំគ្នា​ទៅ​លួច​បង្វិច​សំពត់​របស់​ជាង​ជ្រលក់​មក​។​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ ​សិក្ខាបទ​ ​ព្រះបរមគ្រូ​ជា​ម្ចាស់​ទ្រង់​បញ្ញត្ត​រួចហើយ​ក៏​ពិតមែន​ ​តែថា​សិក្ខាបទ​នោះ​ ​ទ្រង់​បញ្ញត្ត​ចំពោះតែ​ក្នុង​ស្រុក​ ​ត្រង់​ក្នុង​ព្រៃ​ទ្រង់​មិន​បញ្ញត្ត​ទេ​។​ ​ភិក្ខុ​ទាំងនោះ​និយាយ​ថា​ ​អាវុសោ​ ​សិក្ខាបទ​ដែល​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ហើយ​ក្នុង​ស្រុក​នោះ​ក៏​ប្រាកដ​ ​ដូចជា​ក្នុង​ព្រៃ​ដូច្នោះ​ដែរ​ ​មិនមែន​ឬអ្វី​ ​នែ​អាវុសោ​ ​អំពើ​ដែល​លោក​ធ្វើ​នេះ​ ​មិន​សមគួរ​ ​មិន​ត្រូវ​ទំនង​ ​មិន​ត្រូវបែប​ផែន​ ​មិនមែន​ជា​របស់​សមណៈ​ ​មិន​គប្បី​ ​មិន​គួរ​ធ្វើ​ឡើយ​ ​នែ​អាវុសោ​ទាំងឡាយ​ ​ចុះ​ហេតុ​ដូចម្តេច​ ​ក៏បាន​ជា​លោក​នាំគ្នា​ទៅ​លួច​បង្វិច​សំពត់​របស់​ជាង​ជ្រលក់​មក​ ​ម្នាល​អាវុសោ​ ​កម្ម​នេះ​មិនមែន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​និង​មិនមែន​នាំឲ្យ​រឹង​រិត​តែ​កើត​សេចក្តី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មាន​ ​សេចក្តី​ជ្រះថ្លា​ហើយ​នោះ​ទេ​ ​ម្នាល​អាវុសោ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636774101114079143
ទៅកាន់ទំព័រ៖