ព្រះត្រៃបិដក ភាគ ០១

កម្ម​នេះ​ប្រាកដជា​នាំ​បណ្តាល​ឲ្យ​មនុស្ស​ពួក​ខ្លះ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឲ្យ​ខាន​បាន​កើត​សេចក្តី​ជ្រះថ្លា​ ​និង​នាំ​បណ្តាល​មនុស្ស​ពួក​ខ្លះ​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​ត្រឡប់ជា​រាយមាយ​រសាយ​បាត់​សេចក្តី​ជ្រះថ្លា​ទៅវិញ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ក៏​តិះដៀល​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ដោយ​អនេកបរិយាយ​ ​ហើយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​សួរ​ចំពោះ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ពួក​អ្នកឯង​នាំគ្នា​ទៅកាន់​កន្លែង​ដែល​ជាង​ជ្រលក់​គេ​លា​ត្រដាងសំពត់​ ​ហើយ​បាន​លួច​បង្វិច​សំពត់​របស់​ជាង​ជ្រលក់​មែន​ឬ​។​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឆ្លើយ​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ថា​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​ពួក​អ្នកឯង​ធ្វើ​នេះ​ ​ជា​អំពើ​មិន​សមគួរ​ ​មិន​ត្រូវ​ទំនង​ ​មិន​ត្រូវបែប​ផែន​ ​មិនមែន​ជា​របស់​សមណៈ​ ​មិន​គប្បី​ ​មិន​គួរ​ធ្វើ​ឡើយ​ ​នែ​មោឃបុរស​ទាំងឡាយ​ ​ចុះ​ហេតុអ្វីបានជា​អ្នកនាំ​គ្នា​ទៅ​លួច​បង្វិច​សំពត់​របស់​ជាង​ជ្រលក់​ ​នែ​មោឃបុរស​ ​អំពើ​នេះ​មិនមែន​នាំឲ្យកើត​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​នោះ​ ​ទេ​។​បេ​។​ ​នឹង​នាំ​បណ្តាល​ឲ្យ​ជន​ពួក​ខ្លះ​ដែល​ជ្រះថ្លា​ហើយ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636774101588496278
ទៅកាន់ទំព័រ៖