ព្រះត្រៃបិដក ភាគ ០១
ត្រឡប់ជារាយមាយរសាយបាត់សេចក្តីជ្រះថ្លាទៅវិញ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលឆព្វគ្គិយភិក្ខុដោយព្រះពុទ្ធដីកាជាអនេក បរិយាយ ហើយទ្រង់សំដែងទោសនៃការដែលគេពិបាកចិញ្ចឹម។បេ។ ទើបទ្រង់ត្រាស់សរសើរគុណនៃការប្រារព្ធនូវព្យាយាម រួចហើយទ្រង់សំដែងនូវធម្មីកថាដ៏សមគួរដល់សិក្ខាបទនោះៗ ឲ្យមានទំនងតាមសិក្ខាបទនោះៗ ចំពោះភិក្ខុទាំងឡាយ ទើបទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកជួបជុំ។បេ។ ហើយទ្រង់បញ្ញត្តសិក្ខាបទថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះថា ភិក្ខុណាមួយកាន់យកទ្រព្យដែលគេមិនបានឲ្យដោយចំណែកនៃចិត្តលួច អំពីស្រុកក្តី ព្រៃក្តី ស្តេចទាំងឡាយចាប់បានចោរហើយត្រូវសម្លាប់ក្តី ឃុំខាំងក្តី និរទេសក្តី ដោយពាក្យថា ឯងជាចោរ ជាមនុស្សពាលវង្វេង ជាមនុស្សល្មួច ព្រោះអទិន្នាទានមានសភាពយ៉ាងណា ភិក្ខុកាលដែលកាន់យកទ្រព្យដែលគេមិនបានឲ្យ មានសភាពយ៉ាងនោះ ភិក្ខុនេះក្តី ក៏ត្រូវអាបត្តិបារាជិករកសំវាសគ្មាន (គឺឥតមានកិរិយានៅរួបរួមគ្នាបាន)។
ID: 636774101887213364
ទៅកាន់ទំព័រ៖