ព្រះត្រៃបិដក ភាគ ០១

 [​៨៥​]​ ​ត្រង់​ពាក្យ​ថា​ ​ណាមួយ​ ​សេចក្តី​ថា​ ​ឯណា​ ​ប្រាកដ​ដូចជា​ឯណា​។​បេ​។​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​ណាមួយ​។​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​។​បេ​។​ ​សេចក្តី​ថា​ ​ភិក្ខុ​នេះ​តថាគត​អធិប្បាយ​ក្នុង​សេចក្តី​នេះ​។​ ​ដែល​ឈ្មោះថា​ ​ស្រុក​(​នោះ​)​ ​គឺ​ស្រុក​ដែល​មាន​ខ្ទម​មួយ​ក្តី​ ​ស្រុក​ដែល​មាន​ខ្ទម​ពីរ​ក្តី​ ​ស្រុក​ដែល​មាន​ខ្ទម​បី​ក្តី​ ​ស្រុក​ដែល​មាន​ខ្ទម​បួន​ក្តី​ ​ស្រុក​ដែល​មាន​មនុស្ស​ក្តី​ ​ស្រុក​ដែល​ឥត​មនុស្ស​ក្តី​ ​ស្រុក​ដែល​មាន​របង​ឬ​កំផែង​ក្តី​ ​ស្រុក​ដែល​ឥត​របង​ឬ​កំផែង​ក្តី​ ​ស្រុក​ដែលគេ​ទើប​តាំងនៅ​ថ្មី​ ​(​មានផ្ទះ​ពីរបី​)​ ​ដូចជា​គោ​ឈរ​ក្តី​ ​ពុំ​នោះ​សោត​ ​ប្រទេស​ណា​ដែល​មាន​ពួក​ឈ្មួញ​បាន​អាស្រ័យ​នៅ​លើស​ជាង៤ខែ​ឡើង​ទៅ​ ​ប្រទេស​នោះ​ក៏​លោក​ហៅថា​ស្រុក​។​ ​ដែល​ឈ្មោះថា​ឧបចារ​នៃ​ស្រុក​ ​(​នោះ​)​ ​គឺទី​ដែល​ធ្លាក់ចុះ​ដុំដី​របស់​មជ្ឈិម​បុរស​ឈរ​ប្រប​ធរណីទ្វារ​ស្រុក​ដែល​ ​មាន​របង​ ​ឬ​កំផែង​ ​ចោល​ទៅ​ ​(​ឬ​)​ ​ទី​ដែល​ធ្លាក់ចុះ​ដុំដី​របស់​មជ្ឈិម​បុរស​ឈរ​ប្រប​ឧបចារ​ផ្ទះ​នៃ​ស្រុក​ដែល​ឥត​របង​ ​ឬ​កំផែង​ ​ចោល​ទៅ​។​ ​ដែល​ឈ្មោះថា​ព្រៃ​ ​(​នោះ​)​ ​គឺទី​ដ៏​សេស​ ​លើកលែងតែ​ស្រុក​ ​និង​ឧបចារ​នៃ​ស្រុក​ចេញ​ ​ឈ្មោះថា​ព្រៃ​។​ ​ដែល​ឈ្មោះថា​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ ​(​នោះ​)​ ​គឺ​របស់​ណា​ដែលគេ​មិនទាន់​ឲ្យ​ ​មិនទាន់​លះបង់​ឲ្យ​ ​មិនទាន់​ដាច់ចិត្ត​ឲ្យ​ ​គេ​រក្សាទុក​ ​គេ​គ្រប់គ្រង​ទុក​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636774753510884106
ទៅកាន់ទំព័រ៖