ព្រះត្រៃបិដក ភាគ ០១

គេ​នៅ​ប្រកាន់​ ​គេ​នៅ​ហួងហែង​ ​ទ្រព្យ​នោះ​ឈ្មោះថា​ ​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​។​ ​ត្រង់​បទ​ថា​ ​ដោយ​ចំណែក​នៃ​ចិត្ត​លួច​ ​សេចក្តី​ថា​ ​ភិក្ខុ​មានចិត្តជា​អ្នក​ល្មួច​ ​គឺថា​ ​ភិក្ខុ​មានចិត្ត​បម្រុង​នឹង​លួច​។​ ​
 [​៨៦​]​ ​ត្រង់​បទ​ថា​ ​គប្បី​កាន់​យក​ ​សេចក្តី​ថា​ ​ភិក្ខុ​គប្បី​ចាប់​យក​ ​គប្បី​នាំទៅ​ ​គប្បី​លួច​យក​ ​គប្បី​ឲ្យ​កំរើក​ឥរិយាបថ​ ​គប្បី​ឲ្យ​ឃ្លាតចាក​ទី​ ​គប្បី​ឈាន​កន្លង​នូវ​ទី​ដែល​កំណត់​។​ ​
 [​៨៧​]​ ​ដែល​ឈ្មោះថា​ ​មាន​សភាព​យ៉ាងណា​ ​(​នោះ​)​ ​គឺ​ទ្រព្យ​ចំនួន​មួយ​បាទ​ ​ឬ​ទ្រព្យ​គួរ​ដល់​ថ្លៃ​មួយ​បាទ​ ​ឬថា​ ​ក្រៃលែង​ជាង​មួយ​បាទ​ឡើង​ទៅ​។​ ​ដែល​ឈ្មោះថា​ ​ស្តេច​ទាំងឡាយ​ ​(​នោះ​)​ ​គឺ​ស្តេច​ជាធំ​លើ​ប្រថពី​ទាំងអស់​ ​ស្តេច​ជាធំ​ក្នុង​ប្រទេស​ ​ពួក​អ្នកត្រួត​មណ្ឌល​ ​(​ចៅហ្វាយខេត្ត​)​ ​ពួក​អ្នក​បរិភោគ​ស្រុក​ជាលំដាប់​ ​(​ចៅហ្វាយស្រុក​)​ ​ពួក​អ្នក​កាត់ក្តី​ ​ពួក​មហាមាត្យ​ ​ពុំ​នោះ​សោត​ ​ពួក​ឥស្សរជន​ណា​ជា​អ្នកត្រួត​ត្រា​ក្នុង​ការ​កាប់សម្លាប់​ ​ពួក​ឥស្សរជន​ទាំងនោះ​ ​ឈ្មោះថា​ស្តេច​។​ ​ដែល​ឈ្មោះថា​ ​ចោរ​(​នោះ​)​ ​គឺ​អ្នកណា​ដែល​កាន់​យក​ទ្រព្យ​ដែល​ម្ចាស់​គេ​មិនបាន​ឲ្យ​ ​មា​នដ​ម្លៃ​ប្រមាណ៥មាសក​ ​ឬ​ច្រើនជាង៥មាសក​ឡើង​ទៅ​ ​ដោយ​ចំណែក​នៃ​ចិត្ត​លួច​ ​អ្នកនោះ​ឈ្មោះថា​ ​ចោរ​។​ ​ត្រង់​ពាក្យ​ថា​ ​គប្បី​សម្លាប់​ក្តី​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636774754220664703
ទៅកាន់ទំព័រ៖