ព្រះត្រៃបិដក ភាគ ០១

សេចក្តី​ថា​ ​គប្បី​សម្លាប់​ដោយដៃ​ក្តី​ ​ដោយ​ជើង​ក្តី​ ​ដោយ​រំពាត់ខ្សែតី​ក្តី​ ​ដោយ​ផ្តៅ​ក្តី​ ​ដោយ​ដម្បង​វែង​ក្តី​ ​ដោយ​កាប់​កាត់ក្តី​។​ ​ត្រង់​ពាក្យ​ថា​ ​គប្បី​ចង​ក្តី​ ​សេចក្តី​ថា​ ​គប្បី​ចង​ដោយ​ចំណង​គឺ​ខ្សែ​ក្តី​ ​ដោយ​ចំណង​គឺ​ខ្នោះ​ក្តី​ ​ដោយ​ចំណង​គឺ​ច្រវាក់​ក្តី​ ​ដោយ​បង្ខាំ​ទុក​ក្នុង​ផ្ទះ​ក្តី​ ​ដោយ​បង្ខាំ​ទុក​ក្នុង​ក្រុង​ក្តី​ ​ដោយ​បង្ខាំ​ទុក​ក្នុង​ស្រុក​ក្តី​ ​ដោយ​បង្ខាំ​ទុក​ក្នុង​និគម​ក្តី​ ​ឬ​គប្បី​ធ្វើ​នូវ​ការ​ឃុំ​ខាំង​ដោយ​បុរស​។​ ​ត្រង់​ពាក្យ​ថា​ ​គប្បី​បំបរបង់​ក្តី​ ​ឬថា​គប្បី​និរទេស​ក្តី​ ​សេចក្តី​ថា​ ​គប្បី​បំបរបង់​ចាក​ស្រុក​ក្តី​ ​ចាក​និគម​ក្តី​ ​ចាក​ក្រុង​ក្តី​ ​ចាក​ជនបទ​ក្តី​ ​ចាក​ប្រទេស​ក្នុង​ជនបទ​ក្តី​។​ ​ត្រង់​ពាក្យ៤ម៉ាត់​ថា​ ​អ្នកឯង​ជា​ចោរ​ ​អ្នកឯង​ជា​ពាល​ ​អ្នកឯង​ជា​បុគ្គល​វង្វេង​ ​អ្នកឯង​ជា​អ្នក​ល្មួច​នេះ​ ​ជា​ពាក្យ​ជេរប្រទេច​។​ ​
 [​៨៨​]​ ​ដែល​ឈ្មោះថា​ ​មាន​សភាព​ដូច្នោះ​ ​(​នោះ​)​ ​គឺ​ទ្រព្យ​ចំនួន​មួយ​បាទ​ ​ឬ​ទ្រព្យ​គួរ​ដល់​ដម្លៃ​មួយ​បាទ​ ​ឬថា​ ​ក្រៃលែង​ជាង​មួយ​បាទ​ឡើង​ទៅ​។​ ​ត្រង់​ពាក្យ​ថា​ ​កាល​កាន់​យក​ ​សេចក្តី​ថា​ ​កាល​ចាប់​យក​ ​កាល​នាំទៅ​ ​កាល​លួច​ ​កាល​ឲ្យ​កំរើក​ឥរិយាបថ​ ​កាល​ឲ្យ​ឃ្លាតចាក​ទី​ ​កាល​ឲ្យ​កន្លង​ហួស​ទី​ដែល​កំណត់​។​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636774754837639992
ទៅកាន់ទំព័រ៖