ព្រះត្រៃបិដក ភាគ ០១

 [​៨៩​]​ ​ត្រង់​បទ​ថា​ ​ភិក្ខុ​នេះ​ដែរ​ ​គឺ​ពោល​ប្រៀបធៀប​នឹង​ភិក្ខុ​ដែល​មាន​ក្នុង​សិក្ខាបទ​មុន​។​ ​ត្រង់​ពាក្យ​ថា​ ​ជា​បារាជិក​ ​អធិប្បាយ​ជា​សេចក្តី​ឧបមា​ថា​ ​ធម្មតា​ស្លឹកឈើ​ទុំ​ដែល​ជ្រុះ​ចាក​ទង​ហើយ​ ​មិន​អាច​ត្រឡប់ទៅ​ជា​មាន​ពណ៌ខៀវ​វិញ​បាន​ ​ដូចម្តេច​មិញ​ ​ភិក្ខុ​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ចំនួន១បាទ​ ​ឬ​គួរ​ដល់​ដម្លៃ១បាទ​ ​ឬថា​ក្រៃលែង​ជាង១បាទ​ឡើង​ទៅ​ ​ដោយ​ចំណែក​នៃ​ចិត្ត​លួច​ ​ក៏​មិនមែន​ជា​សមណៈ​ ​មិនមែន​ជា​ពូជពង្ស​របស់​ព្រះពុទ្ធ​ជា​សក្យ​បុត្រ​ ​ដូច្នោះ​ដែរ​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ហៅ​ភិក្ខុ​នោះ​ជា​បារាជិក​។​ ​ត្រង់​បទ​ថា​ ​រក​សំវាស​គ្មាន​ ​(​នោះ​)​ ​សេចក្តី​ថា​ ​សង្ឃកម្ម​ជាមួយគ្នា​ ​ឧទ្ទេស​ជាមួយគ្នា​ ​ការសិក្សា​ស្មើគ្នា​ ​នេះ​ឈ្មោះថា​ ​សំវាស​ ​សំវាស​នោះ​មិន​មាន​ជាមួយនឹង​ភិក្ខុ​ដែល​ត្រូវ​បារាជិក​នោះ​ឡើយ​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ហៅថា​ ​រក​សំវាស​គ្មាន​។​ ​
 [​៩០​]​ ​(​មាតិកា​រាយ​ឈ្មោះ​ទ្រព្យ​)​ ​ទ្រព្យ​ដែល​ស្ថិតនៅ​ក្នុង​ដី​ ​ស្ថិតនៅ​លើគោក​ ​ស្ថិតនៅ​ព្ធដ៏​អាកាស​ ​ស្ថិតនៅ​លើ​ធ្នើរ​ ​ស្ថិតនៅ​ក្នុងទឹក​ ​ស្ថិតនៅ​ក្នុង​ទូក​ ​ស្ថិតនៅ​លើ​យាន​ ​ស្ថិតនៅ​លើ​ភារៈ​ ​ស្ថិតនៅ​ក្នុង​ច្បារ​ ​ស្ថិតនៅ​ក្នុង​វត្ត​ ​ស្ថិតនៅ​ក្នុង​ស្រែ​ ​ស្ថិតនៅ​ក្នុង​ទី​ដី​ ​ស្ថិតនៅ​ក្នុង​ស្រុក​ ​ស្ថិតនៅ​ក្នុង​ព្រៃ​ ​ទឹក​ ​ឈើស្ទន់​ ​ដើមឈើ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636774755296286225
ទៅកាន់ទំព័រ៖