ព្រះត្រៃបិដក ភាគ ០១

ឈ្នួត​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ចាប់​ត្រង់​ទីបំផុត​ ​ហើយ​លើកឡើង​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​កាលបើ​ប៉ះ​ទង្គុក​ ​រួច​នាំ​យកចេញ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ដោយហោចទៅ​សូម្បីតែ​ឲ្យ​ផុត​អំពី​មាត់ឆ្នាំង​ ​ប្រមាណ​ប៉ុន​ចុង​សក់​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ផឹក​នូវ​សប្បិ​ក្តី​ ​ប្រេង​ក្តី​ ​ទឹកឃ្មុំ​ក្តី​ ​ទឹកអំពៅ​ក្តី​ ​ជា​របស់​មាន​ដំ​ឡៃ​ប្រមាណ៥មាស​កៈ​ ​ឬ​ក្រៃលែង​ជាង៥មាស​កៈ​ឡើង​ទៅ​ ​ដោយ​ប្រយោគ​តែមួយ​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​ទំ​លាយ​ក្តី​ ​ចាក់ចោល​ក្តី​ ​ដុត​ចោល​ក្តី​ ​ធ្វើ​ ​(​នូវ​វត្ថុ​មាន​សប្បិ​ជាដើម​នោះ​)​ ​ឲ្យ​ជា​របស់​ប្រើប្រាស់​មិនកើត​ក្តី​ ​ក្នុង​ទីនោះ​ឯង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​៩២​]​ ​ដែល​ឈ្មោះថា​ ​ទ្រព្យ​ស្ថិតនៅ​លើគោក​ ​(​នោះ​)​ ​គឺ​ទ្រព្យ​ដែល​គេ​ដម្កល់​ទុក​លើ​ទីគោ​ក​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ថា​ ​អញ​នឹង​លួច​ទ្រព្យ​ដែល​ស្ថិតនៅ​លើ​ទីគោ​ក​ ​ហើយ​ស្វែងរក​គ្នា​ឲ្យបាន​ពីរ​នាក់​ក្តី​ ​ដើរទៅ​តែឯង​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ចាប់​ពាល់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​ឲ្យ​ឃ្លាតចាក​ទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​៩៣​]​ ​ដែល​ឈ្មោះថា​ ​ទ្រព្យ​ស្ថិតនៅ​ព្ធដ៏​អាកាស​ ​(​នោះ​)​ ​គឺ​ភណ្ឌ​ដែល​ទៅ​ព្ធដ៏​អាកាស​ ​ទោះ​សត្វ​ក្ងោក​ក្តី​ ​ចចាត​ក្តី​ ​ទទា​ក្តី​ ​ចាប​ក្តី​ ​ឬ​ជា​សម្ព​ត់​សាដក​ក្តី​ ​ឈ្នួត​ក្តី​ ​ប្រាក់​ក្តី​ ​មាស​ក្តី​ ​ដែល​ដាច់​ធ្លាក់ចុះ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ថា​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636774756283682701
ទៅកាន់ទំព័រ៖