ព្រះត្រៃបិដក ភាគ ០១
អញនឹងលួចនូវភណ្ឌ ដែលស្ថិតនៅព្ធដ៏អាកាស ហើយស្វែងរកគ្នាឲ្យបានជាពីរនាក់ក្តី ដើរទៅតែឯងក្តី ត្រូវអាបត្តិទុក្កដ។ ផ្តាច់បង់នូវដំណើរ ត្រូវអាបត្តិទុក្កដ។ ចាប់ពាល់ ត្រូវអាបត្តិទុក្កដ។ ឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក។
[៩៤] ដែលឈ្មោះថា ទ្រព្យស្ថិតនៅលើធ្នើរ (នោះ) គឺភណ្ឌដែលដម្កល់នៅលើធ្នើរ (អធិប្បាយថា) ទ្រព្យដែលគេដម្កល់ទុកលើគ្រែក្តី លើតាំងក្តី ឬទ្រព្យដែលគេពាក់លើឈើស្បៀងសម្រាប់ពាក់ចីវរក្តី លើខ្សែសម្រាប់ពាក់ចីវរក្តី លើចម្រឹងជញ្ជាំងក្តី លើដៃកែវក្តី ដែលគេព្យួរទុកលើដើមឈើក្តី ដោយហោចទៅ ទ្រព្យដែលគេដម្កល់ទុកលើជើងបាត្រក៏ដោយ។ ភិក្ខុមានថេយ្យចិត្តថា អញនឹងលួចយកភណ្ឌដែលស្ថិតនៅលើធ្មើរ ហើយស្វែងរកគ្នាឲ្យបានជាពីរនាក់ក្តី ដើរទៅតែឯងក្តី ត្រូវអាបត្តិទុក្កដ។ ចាប់ពាល់ ត្រូវអាបត្តិទុក្កដ។ ឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក។
[៩៥] ដែលឈ្មោះថា ទ្រព្យស្ថិតនៅក្នុងទឹក (នោះ) គឺភណ្ឌដែលគេដម្កល់ទុកក្នុងទឹក។ ភិក្ខុមានថេយ្យចិត្តថា អញនឹងលួចយកភណ្ឌដែលស្ថិតនៅក្នុងទឹក ហើយស្វែងរកគ្នាឲ្យបានជាពីរនាក់ក្តី ដើរទៅតែឯងក្តី
ID: 636774756835314252
ទៅកាន់ទំព័រ៖