ព្រះត្រៃបិដក ភាគ ០១

ត្រូវអាបត្តិ​ទុក្កដ​។​ ​មុជ​ចុះ​ក្តី​ ​ងើបឡើង​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចាប់​ពាល់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ធ្វើឲ្យ​ឃ្លាតចាក​ទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ចាប់​ពាល់​ផ្កា​ឧប្បល​ក្តី​ ​ផ្កាឈូក​ក្រហម​ក្តី​ ​ផ្កា​ឈូកស​ក្តី​ ​ក្រអៅឈូក​ក្តី​ ​ត្រី​ក្តី​ ​អណ្តើក​ក្តី​ ​ដែល​កើត​ក្នុងទឹក​នោះ​ ​មាន​ដំ​ឡៃ៥មាសក​ក្តី​ ​លើស​ពី៥មាសក​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​របស់​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ធ្វើ​របស់​នោះ​ឲ្យ​ឃ្លាតចាក​ទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​៩៦​]​ ​គេ​ឆ្លង​ ​(​នូវ​ទី​មាន​ទឹក​ ​មាន​ស្ទឹង​និង​ទន្លេ​ជាដើម​)​ ​ដោយ​របស់​អ្វី​ ​របស់​នោះ​ឈ្មោះថា​ទូក​(​១​)​ ​។​ ​ទ្រព្យ​ដែលគេ​ដាក់​ទុក​នៅក្នុង​ទូក​ ​ឬ​លើ​ទូក​ ​ឈ្មោះថា​ទ្រព្យ​ស្ថិតនៅ​ក្នុង​ទូក​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្តគិត​ថា​ ​អញ​នឹង​លួច​យក​ទ្រព្យ​ដែល​ស្ថិតនៅ​ក្នុង​ទូក​ ​ហើយ​ស្វែងរក​គ្នា​ឲ្យបាន​ជា​គំរប់​ពីរ​នាក់​ក្តី​ ​ដើរទៅ​ម្នាក់ឯង​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចាប់​ពាល់​(​ទ្រព្យ​នោះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​(​ធ្វើ​ទ្រព្យ​នោះ​)​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​(​ធ្វើ​ទ្រព្យ​នោះ​)​ ​ឲ្យ​ឃ្លាតចាក​ទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្តគិត​ថា​ ​អញ​នឹង​លួច​យក​ទូក​ ​ហើយ​ស្វែងរក​គ្នា​ឲ្យបាន​ជា​គំរប់​ពីរ​នាក់​ក្តី​ ​ដើរទៅ​ម្នាក់ឯង​ក្តី​
​(​១​)​ ​ក្នុង​អដ្ឋកថា​ថា​ ​ស្នូក​សម្រាប់​ជ្រលក់​ក្តី​ ​បាច់​ឫស្សី​ក្តី​ ​ក្បូន​ក្តី​ ​ឲ្យ​ឈ្មោះថា​ ​នាវា​ ​ដែល​ប្រែជា​ ​ទូក​ក្នុង​ទីនេះ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636774757443029012
ទៅកាន់ទំព័រ៖