ព្រះត្រៃបិដក ភាគ ០១

ត្រូវអាបត្តិ​ទុក្កដ​។​ ​ចាប់​ពាល់​ ​(​ទូក​នោះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​ទូក​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ស្រាយចំណង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្រាយចំណង​រួចហើយ​ ​ចាប់​ត្រូវ​(​ទូក​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​(​ធ្វើ​ទូក​)​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​(​ធ្វើ​ទូក​)​ ​ឲ្យ​អណ្តែត​ច្រាសទឹក​ក្តី​ ​បណ្តោយ​ទឹក​ក្តី​ ​ទទឹង​ទឹក​ក្តី​ ​ដោយហោចទៅ​ ​សូម្បី​ធ្វើឲ្យ​ឃ្លាតចាក​ទី​ប៉ុន​ចម្រៀក​សក់​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​៩៧​]​ ​អង្រឹងស្នែង​ ​រថ​ ​រទេះ​ ​រថ​ទ្រង់គ្រឿង​ ​ឈ្មោះថា​យាន​។​ ​ទ្រព្យ​ដែល​ដាក់​ក្នុង​យាន​ ​ឬ​លើ​យាន​ ​ឈ្មោះថា​ ​ទ្រព្យ​ស្ថិតនៅ​លើ​យាន​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្តគិត​ថា​ ​អញ​នឹង​លួច​ទ្រព្យ​ដែល​ស្ថិតនៅ​លើ​យាន​ ​ហើយ​ស្វែងរក​គ្នា​ឲ្យបាន​ជា​គំរប់​ពីរ​នាក់​ក្តី​ ​ដើរទៅ​ម្នាក់ឯង​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចាប់​ពាល់​ទ្រព្យ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​ទ្រព្យ​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ធ្វើ​ទ្រព្យ​នោះ​ឲ្យ​ឃ្លាតចាក​ទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្តគិត​ថា​ ​អញ​នឹង​លួច​យក​យាន​ ​ហើយ​ស្វែងរក​គ្នា​ឲ្យបាន​ជា​គំរប់​ពីរ​នាក់​ក្តី​ ​ដើរទៅ​ម្នាក់ឯង​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ចាប់​ពាល់​យាន​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​យាន​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ធ្វើ​យាន​នោះ​ឲ្យ​ឃ្លាតចាក​ទី​ ​ត្រូវអាបត្តិ​បារាជិក​។​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636774758331139809
ទៅកាន់ទំព័រ៖