ព្រះត្រៃបិដក ភាគ ០១

  ​[​៩៨​]​ ​ទ្រព្យ​ដែល​នៅ​លើ​ក្បាល​ ​(​ទ្រនូល​)​ ​នៅ​លើ​-​ក​ ​(​ទ្រព្យ​ដែល​រែក​ ​ឬលី​)​ ​នៅ​លើ​ចង្កេះ​ ​(​ក​ណ្តៀ​ត​)​ ​និង​ទ្រព្យ​ដែល​យួរ​នឹង​ដៃ​ ​ឈ្មោះថា​ភារៈ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ចាប់​ពាល់​ភារៈ​ដែល​នៅ​លើ​ក្បាល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​ភារៈ​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ដាក់​ភារៈ​នោះ​ចុះ​មកដល់​ត្រឹម​-​ក​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ចាប់​ពាល់​ភារៈ​ដែល​នៅ​លើ​-​ក​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​ភារៈ​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ដាក់ចុះ​មកដល់​ត្រឹម​ចង្កេះ​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ចាប់​ពាល់​ភារៈ​ដែល​នៅ​លើ​ចង្កេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​ភារៈ​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ដាក់ចុះ​មកកាន់​ជាប់នឹង​ដៃ​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ដាក់ចុះ​នូវ​ភារៈ​ដែល​នៅក្នុង​ដៃ​មក​លើ​ផែនដី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​កាន់​យក​ទ្រព្យ​អំពី​ផែនដី​ទៅ​ ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​៩៩​]​ ​សួនផ្កា​ឈើ​ ​សួន​ផ្លែឈើ​ ​ឈ្មោះថា​អារាម​ ​(​សួនច្បារ​)​ ​ទ្រព្យ​ដែល​បុគ្គល​ដំ​កល់​ទុក​ក្នុង​សួនច្បារ​មាន៤កន្លែង​ ​គឺ​ក្នុង​ដី១​ ​លើគោក១​ ​ឯអាកាស១​ ​លើ​ធ្នើរ១​ ​ឈ្មោះថា​ ​ទ្រព្យ​ស្ថិតនៅ​ក្នុង​សួនច្បារ​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្តគិត​ថា​ ​អញ​នឹង​លួច​ទ្រព្យ​នៅក្នុង​សួនច្បារ​ ​ហើយ​ស្វែងរក​គ្នា​ឲ្យបាន​ជា​គំរប់​ពីរ​នាក់​ក្តី​ ​ទៅ​ម្នាក់ឯង​ក្តី​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636774758793906277
ទៅកាន់ទំព័រ៖