ព្រះត្រៃបិដក ភាគ ០១

ត្រូវអាបត្តិ​ទុក្កដ​។​ ​ចាប់​ពាល់​ទ្រព្យ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​ទ្រព្យ​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ធ្វើ​ទ្រព្យ​នោះ​ឲ្យ​ឃ្លាតចាក​ទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​មាន​ថេយ្យ​ចិត្ត​ ​ចាប់​ពាល់​ឫស​ឈើ​ក្តី​ ​សម្បកឈើ​ក្តី​ ​ស្លឹកឈើ​ក្តី​ ​ផ្កាឈើ​ក្តី​ ​ផ្លែឈើ​ក្តី​ ​ដែល​ដុះ​ក្នុង​សួនច្បារ​នោះ​ ​ទោះ​មា​នដ​ម្លៃ​ប្រមាណ៥មាសក​ក្តី​ ​លើ​ពី៥មាសក​ទៅ​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើ​របស់​នោះ​ឲ្យ​កំរើក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ធ្វើ​របស់​នោះ​ឲ្យ​ឃ្លាតចាក​ទី​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​ចោទប្រកាន់​យក​សួនច្បារ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ធ្វើឲ្យ​ម្ចាស់​សួនច្បារ​សង្ស័យ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​បើ​ម្ចាស់​សួនច្បារ​ដាក់ធុរៈ​ថា​ ​សួនច្បារ​មុខ​ជា​នឹង​មិនបាន​មក​អញ​វិញ​ទេ​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ឲ្យ​ម្ចាស់​របស់​ចាញ់​ ​(​គឺ​កាលដែល​ជំនុំជំរះ​ក្នុង​ជំនុំ​សង្ឃ​ ​ឬ​ក្នុង​រាជត្រកូល​ ​ហើយ​សូក​ពួក​អ្នក​វិនិច្ឆ័យ​ឲ្យ​យក​សាក្សី​កោង​ ​ធ្វើ​ម្ចាស់​សួនច្បារ​ឲ្យ​ចាញ់​)​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់​ម្ចាស់​របស់​ ​(​គឺ​ ​បើ​ពួក​អ្នក​វិនិច្ឆ័យ​កាត់សេចក្តី​នោះ​តាម​ធម៌​វិន័យ​ជា​សត្ថុ​សាសនា​ ​ហើយ​ត្រឡប់​ចាញ់​លើ​ខ្លួនឯង​វិញ​)​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​
 [​១០០​]​ ​ទ្រព្យ​ដែល​បុគ្គល​ដំ​កល់​ទុក​ក្នុង​វិហារ​ ​(​វត្ត​)​ ​មាន៤កន្លែង​ ​គឺ​ ​ក្នុង​ដី១​ ​លើគោក១​ ​ឯអាកាស១​ ​លើ​ធ្នើរ១​ ​ឈ្មោះថា​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636774759830055542
ទៅកាន់ទំព័រ៖